Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសកាត់ជំនួយ អ៊ុយក្រែន

បានផុស

នៅ

ថ្លែងនៅចំពោះមុខគណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកថវិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ប្រកាសថា សេតវិមាននឹងកាត់ជំនួយយោធាទៅឲ្យអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយកាលពីថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥ថា នឹងមានការកាត់បន្ថយកញ្ចប់ថវិកា។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន មានទស្សនៈខុសគ្នាអំពីជម្លេះនេះ ហើយប្រធានាធិបតីអាមេរិក កំពុងស្វែងរកដំណោះស្រាយពន្លត់ភ្លើងសង្គ្រាមដោយសន្តិវិធី។

មិនមែនជារឿងភ្ញាក់ផ្អើលឡើយ ដែលរដ្ឋបាលលោក ត្រាំ កាត់ជំនួយទីក្រុងកៀវ ខុសពីរដ្ឋបាលចាស់ក្រោមការដឹកនាំរបស់លោក ចូ បៃដិន ព្រោះលោកត្រាំ មិនមែនជាមនុស្សចូលចិត្តអ៊ុយក្រែនឡើយ។

ពាក់ព័ន្ធរឿងជំនួយនេះ លោកត្រាំ ធ្លាប់បញ្ជាក់រួចហើយថា ទោះអាមេរិក ខំជួយយ៉ាងណាក៏ដោយ បើគ្មានកិច្ចព្រមព្រៀងសន្តិភាពទេនោះ អ៊ុយក្រែននឹងមិនរស់ឡើយក្នុងការវាយលុករបស់រុស្ស៊ី។

ជំនួយសព្វាវុធរបស់អាមេរិក (រូបថត៖ Reuters)

អាមេរិក ធ្លាប់ផ្អាកជំនួយទាំងអស់ទៅឲ្យអ៊ុយក្រែន ជាពិសេសគឺឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ី នៅពេលលោកត្រាំ ទាមទារឲ្យទីក្រុងកៀវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រ ដើម្បីដោះបំណុលដែលអាមេរិកជួយសព្វាវុធ ក្នុងសង្គ្រាមជាមួយរុស្ស៊ី។

យោងតាមក្រសួងការពារជាតិអាមេរិក ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយសន្តិសុខជាង ៦៦.៥ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងដើមអាណត្តិនៃរដ្ឋបាលលោក បៃដិន។ ក្នុងនោះរួមទាំងទឹកប្រាក់ប្រហែល ៦៥.៩ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកពេញទំហឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំមិនសប្បាយចិត្តឡើយចំពោះគោលនយោបាយរបស់អ្នកកាន់តំណែងមុន ហើយលោកតែងតែចោទថា ដោយសារតែលោកបៃដិននេះហើយ ទើបសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម