ព័ត៌មានអន្ដរជាតិ
ជនរងគ្រោះធ្លាក់យន្តហោះ Air India មិនទាន់កំណត់អត្តសញ្ញាណអស់
មន្ត្រីសុខាភិបាលឥណ្ឌា បានចាប់ផ្តើមប្រគល់សាកសពដល់ក្រុមគ្រួសារជាបណ្តើរៗ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះ Boeing 787-8 Dreamliner របស់ Air India ក្នុងទីក្រុង Ahmedabad ដែលជាហេតុការណ៍ធ្លាក់យន្តហោះដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈកន្លងទៅបួនថ្ងៃ ហើយសាកសពទាំងអស់នៅតែមិនទាន់កំណត់អត្តសញ្ញាណរួចរាល់។

គិតត្រឹមថ្ងៃអាទិត្យ ជនរងគ្រោះចំនួនត្រឹមតែ៨០នាក់ប៉ុណ្ណោះត្រូវបានគេកំណត់អត្តសញ្ញាណតាមរយៈដំណើរការ DNA យ៉ាងល្អិតល្អន់និងយឺតយ៉ាវ ដែលទុកឱ្យគ្រួសារជាច្រើននៅតែរង់ចាំទទួលសាកសពសាច់ញាតិរបស់ពួកគេទាំងអន្ទះសារ។ ពិធីបុណ្យសពបានចាប់ផ្តើមបណ្ដើរៗហើយ ប៉ុន្តែភាពសោកសៅកាន់តែកើនឡើងដោយសារភាពមិនច្បាស់លាស់ និងការពន្យារពេលដោយសារតែការកំណត់អត្តសញ្ញាណ។
ហេតុការណ៍ធ្លាក់យន្តហោះនេះបានទាក់ទាញការរិះគន់ពីក្រុមគ្រួសារជនរងគ្រោះផងដែរ ចំពោះការឆ្លើយតបយឺតយ៉ាវរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយអ្នកខ្លះបាននិយាយថាពួកគេត្រូវបានឲ្យរងចាំរយៈពេល៤៨ម៉ោងសិន តែមកដល់ពេលនេះមានរយៈ៤ថ្ងៃហើយដែលពួកគេនៅតែរងចាំចម្លើយ។

សូមបញ្ជាក់ថា ជើងហោះហើរដែលធ្វើដំណើរទៅទីក្រុងឡុងដ៍បានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយបានសម្លាប់មនុស្ស ២៧៩ នាក់ក្នុងនោះមាន៣៨ នាក់នៅលើដី។ មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត គឺជាពលរដ្ឋអង់គ្លេសដើមកំណើតឥណ្ឌាឈ្មោះ Vishwash Kumar Ramesh។
រយៈពេលប្រមាណ២៤ម៉ោងក្រោយធ្លាក់យន្តហោះ ក្រុមមន្ត្រីបានរកឃើញប្រអប់ខ្មៅ រួមទាំងឧបករណ៍ថតសំឡេងពីកាប៊ីនខាងមុខយន្ដហោះ ដែលអាចជួយអ្នកស៊ើបអង្កេតកំណត់មូលហេតុនៃការធ្លាក់យន្តហោះនេះ។ ជាមួយគ្នានេះអាជ្ញាធរឥណ្ឌាក៏បានបើកការត្រួតពិនិត្យកងយន្តហោះ Dreamliner របស់ក្រុមហ៊ុន Air India ទាំងអស់ដើម្បីជាការប្រុងប្រយ័ត្នផងដែរ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


