Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ចាប់ផ្ដើមប៉ះពាល់វិស័យទេសចរណ៍ថៃ

បានផុស

នៅ

​ជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ ​រំពឹងថានឹង​បង្កផលប៉ះពាល់ដល់ទីផ្សារទេសចរណ៍ចំនួន ៥ របស់ប្រទេសថៃ ដែលអាច​ឱ្យ​ចំនួនភ្ញៀវ​ធ្លាក់ចុះរហូតដល់ ៥០ ភាគរយ ខណៈភ្ញៀវពី​មជ្ឈិមបូព៌ាទៅកាន់កោះភូកេតបានចាប់ផ្តើមធ្លាក់ចុះ​ជាបណ្ដើរៗហើយ ដោយសារតែការបិទដែនអាកាស​ជុំវិញហានិភ័យសន្តិសុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Kiatphaibool បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលយ៉ាងទូលំទូលាយដល់ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់នោះ។

​លោកស្រីលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលដំណើរការជើងហោះហើរ​មកថៃ ដូចជា​ក្រុមហ៊ុនអាកាសចរណ៍ Emirates, Etihad, Qatar Airways, Flydubai, Air Arabia, Oman Air និង SalamAir ​បាន​ផ្លាស់ប្ដូរផ្លូវ ដើម្បីជៀសវាងតំបន់ជម្លោះ និងការបិទដែនអាកាស​ពីប្រទេសមួយចំនួន។

លោកស្រី Thapanee បាននិយាយថា ទីផ្សារចំនួន ៥ រួមមាន​អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្ស៊កដានី លីបង់ និងស៊ីរី ​ដែលរួមចំណែក ៧ ភាគរយ លើចំនួនភ្ញៀវទេសចរ​មជ្ឈិមបូព៌ា​(លើកលែងអ៊ីស្រាអែល) ១០០ ៧៨១ នាក់ ដែល​បាន​មកថៃ ​ក្នុងខែមិថុនា ឆ្នាំ ២០២៤​។

លោកស្រី Thapanee បាននិយាយថា TAT ក៏កំពុងតាមដានផលប៉ះពាល់រយៈពេលវែងដែលអាចបន្ត​ទៅលើប្រទេស​មជ្ឈិមបូព៌ាផ្សេងទៀត ប្រសិនបើក្ដីបារម្ភពីសុវត្ថិភាពកើនឡើង ជាពិសេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អូម៉ង់ គុយវ៉ែត កាតា និងបារ៉ែន ដែល​រួមចំណែក ៨០ ភាគរយ នៃ​ភ្ញៀវមជ្ឈិមបូព៌ាទាំងមូល​។ លោកស្រីបន្តថា សណ្ឋាគារនៅទីក្រុងបាងកក ប៉ាតាយ៉ា ភូកេត និងឈៀងម៉ៃ ដែលជាទិសដៅសំខាន់សម្រាប់ទីផ្សារមជ្ឈិមបូព៌ា ទំនងជារងផលប៉ះពាល់រយៈពេលខ្លីដ៏ធ្ងន់ធ្ងរបំផុត។

គួរគូស​បញ្ជាក់ថា TAT មានគោលបំណងទាក់ទាញ​ភ្ញៀវទេសចរចំនួន ១,០៦ លាន​នាក់ ពី​មជ្ឈិមបូព៌ាក្នុងឆ្នាំនេះ កើនឡើង ១១ ភាគរយ ធៀបនឹងឆ្នាំ ២០២៤ ហើយសង្ឃឹមថានឹងបង្កើតប្រាក់ចំណូលប្រហែល ៨៦ ប៊ីលានបាត (២,៦៤ ប៊ីលាន​ដុល្លារ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ចាប់ផ្ដើមប៉ះពាល់វិស័យទេសចរណ៍ថៃ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកាសថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ»

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អ៊ីរ៉ង់​ជំរុញ​ឲ្យ​​ពលរដ្ឋ​លុប WhatsApp ខណៈ​កំពុង​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល

ព័ត៌មានជាតិ៣២ នាទីutes មុន

កម្ពុជា ស្នើ​អឺរ៉ុបពង្រីកយុទ្ធសាស្ត្រគាំទ្រ​​បរិវត្តកម្មឧស្សាហកម្ម ខណៈខ្លួនត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

​ទស្សនិកជនចំហមាត់ភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ឪពុក​ Fan Bingbing ​ក្នុងវ័យ ៧៣ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ីផ្ទុះ​ព្រួសផេះ​​​កម្ពស់​១០​គីឡូម៉ែត្រទៅលើ​ផ្ទៃ​មេឃ

Sokha Hotels

ព័ត៌មានពេញនិយម