Connect with us

ព័ត៌មានជាតិ

បុគ្គលិក​ពេទ្យ​ខេត្ត​ស្វាយរៀង​១០​នាក់​ ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ក្រោយ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​បុគ្គលិក​សុខាភិបាល​ខេត្តស្វាយរៀង​ចំនួន​១០​នាក់ ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ ក្រោយពី​ពួកគាត់​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃនេះ​ថា​បុគ្គលិក​សុខាភិបាល​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​១០​នាក់​ ចែកជា​ពីរ​ក្រុម​ ដែល​១​ក្រុម​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ និង​មួយក្រុម​ទៀត​ទើបបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ថ្មីៗ​នេះ​។ ​លោក​បាន​បន្តថា​ បុគ្គលិក​ពេទ្យ​ចុងក្រោយ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​១​នាក់​ជា​ស្ត្រី​ជា​មន្ត្រីនគរបាល​ធ្វើការ​នៅ​ក្រុង​បាវិត​។

​លោក​បាន​បន្ត​ទៀត​ថា​«​ស្ត្រី​នគរបាល​១​នាក់​ធ្វើការ​នៅ​បាវិត​។ ​គាត់​ឈឺ​បាន​មក​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​គាត់​មាន​អា​ការៈឈឺ​បំពង់ក​ហើយ​ពេទ្យ​យើង​ក៏​មិនទាន់​សង្ស័យ​ថា ​គាត់​មាន​ជំងឺ​កូ​វីដ​ដែរ ។​លុះ​ព្យាបាល បាន​៣​ថ្ងៃ​ក៏​សង្ស័យ​គ្រូពេទ្យ​បាន​យក​សំណាក​ទៅពិនិត្យ​ក៏​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​ទៅ​»​។ លោក​បាន​បន្ថែមទៀតថា​ យ៉ាងណាក៏ដោយ​មន្ត្រី​សុខាភិបាល​យើង​សុទ្ធតែ​បាន​ការពារ​ខ្លួន​រួចហើយ​ដូចជា​ពាក់​ស្រោមដៃ ពាក់​ម៉ាស​និង​មាន​របាំងមុខ​ហើយ​តែ​មិនបាន​ពាក់អាវ​ការពារ​ទេ​ព្រោះ​វា​ជា​ការ​ព្យាបាល​ជំងឺ​ទូទៅ​។

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នោះបាន​បញ្ជាក់ថា​«​ប៉ុន្តែ​ដើម្បី​ការពារ​ទើប​យើង​តម្រូវ​ឲ្យ​ពួកគាត់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ឲ្យ​ប្រាកដថា​ពួកគាត់​ពិតជា​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​៩»​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ​គិត​ត្រឹម​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២១​នេះ​ នៅ​ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​២៨​នាក់​ ក្នុង​នោះ​មាន​២​នាក់​បានជា​សះស្បើយ​និង​នៅសល់​២៦​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បុគ្គលិក​អប់រំ​នៅ​ភ្នំពេញ​ជិត​២៨០០០​នាក់​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់នៅ​ថ្ងៃស្អែក

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម