ព័ត៌មានអន្ដរជាតិ
អតីតមេក្រុមអាវក្រហម ប្រកាសធ្វើបាតុកម្មប្រឆាំងលោកស្រី ផែថងថាន នៅចុងខែនេះ
អតីតមេដឹកនាំក្រុមអាវក្រហមថៃ Jatuporn Prompan បានប្រកាសពីការធ្វើបាតុកម្មធំមួយនៅថ្ងៃទី២៨ខែមិថុនាខាងមុខនេះ ដើម្បីប្រឆាំងទៅនឹងភាពកម្សោយរបស់រដ្ឋាភិបាល ផែថងថាន ស៊ីណាវ៉ាត្រ ក្រោយការបែកធ្លាយសំឡេងសន្ទនារវាងលោកស្រីនិងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

លោក Jatuporn បានបញ្ជាក់ពីរឿងនេះក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Rattanakosin នាព្រឹកថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥ ក្នុងគោលបំណងដាក់សម្ពាធឲ្យលោកស្រី ផែថងថាន ចុះចេញពីតំណែង។
សម្រាប់បាតុកម្មនេះ បើយោងតាមលោក Jatuporn, គឺនឹងធ្វើឡើងនៅវិមានជ័យជម្នះ ក្នុងខ័ណ្ឌ Ratchathewi រាជធានីបាងកក ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៩យប់ ដើម្បីបង្ហាញអំណាចរបស់ប្រជាជនថៃ ក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេសខ្លួន។
រឿងនេះកើតឡើងបន្ទាប់ពី គណបក្សសំខាន់ធំ២ រួមមាន «ថៃរួបរួមជាតិ» និង «ប្រជាធិបតេយ្យ» ដែលមានអាសនៈសភាសរុប ៦១កៅអី ក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃបច្ចុប្បន្ន បានប្រជុំបន្ទាន់ក្នុងគណបក្សរបស់ពួកគេរៀងៗខ្លួន ដោយបង្ហាញជំហរមិនគាំទ្រលើនាយករដ្ឋមន្ត្រី ផែថងថាន ឲ្យបន្តដំណែងទៀតនោះទេ។

ដោយឡែក លោក Paradorn Prissananantakul អនុប្រធានទី២រដ្ឋសភាថៃ មកពីគណបក្ស Bhumjaithai ក៏ប្រកាសលាលែងពីតំណែងដែរកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគណបក្សរបស់លោកបានប្រកាសដកខ្លួនចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ។
សូមជម្រាបថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលគេធ្លាប់ចាត់ទុកថាជាតារារះក្នុងនយោបាយថៃឥឡូវកំពុងរងសម្ពាធ ខណៈប្រជាប្រិយភាពរបស់លោកស្រីក៏ធ្លាក់ចុះ ហើយគណបក្សនយោបាយមួយចំនួននៅក្នុងសម្ព័ន្ធរបស់លោកស្រីកំពុងចាកចេញ ដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោកស្រីចុះខ្សោយ។
សូមជម្រាប លោកស្រី ផែថងថាន បានចូលកាន់តំណែងក្នុងឆ្នាំ ២០២៤ ដោយមានការគាំទ្រពីសាធារណៈជនខ្លាំង ព្រោះតែការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងដិតដល់ ដូចជាគម្រោង Digital Wallet ដល់អ្នកមានចំណូលទាបជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គណបក្សក្នុងរដ្ឋាភិបាលចម្រុះថៃ ទាមទារការកំណែទម្រង់ ខណៈរដ្ឋាភិបាលជួបវិបត្តិ

-
នយោបាយ១ សប្តាហ៍ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន