ព័ត៌មានអន្ដរជាតិ
គណបក្សក្នុងរដ្ឋាភិបាលចម្រុះថៃ ទាមទារការកំណែទម្រង់ ខណៈរដ្ឋាភិបាលជួបវិបត្តិ
គណបក្សប្រជាធិបតេយ្យ (Democrat Party) នៅក្នុងរដ្ឋាភិបាលចម្រុះថៃបច្ចុប្បន្ន បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃសុក្រនេះ ដោយបញ្ជាក់ជំហររបស់ខ្លួនចង់នៅក្នុងរដ្ឋាភិបាលចម្រុះបន្តទៅទៀត ក៏ប៉ុន្តែ គណបក្សនេះ បានទាមទារឲ្យមានការកែទម្រង់មួយចំនួនជាពិសេសគឺទំនាក់ទំនងជាមួយកម្ពុជា។

គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សធំទី៣ក្នុងរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានជួបប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស នៅល្ងាចថ្ងៃទី១៩ មិថុនា បន្ទាប់ពីវិបត្តិនយោបាយថៃបានផ្ទុះឡើង ហើយ គណបក្ស Bhumjaithai របស់លោក Anutin Charnirakul បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះមួយថ្ងៃមុន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ខ្លួននៅតែបន្តនៅក្នុងរដ្ឋាភិបាលចម្រុះ ប៉ុន្តែអំពាវនាឲ្យរដ្ឋាភិបាលត្រួតពិនិត្យតួនាទី និងគោលជំហរ របស់ខ្លួនឲ្យម៉ត់ចត់ លើបញ្ហាទំនាក់ទំនងជាមួយកម្ពុជា។ គណបក្សនេះក៏ជំរុញឲ្យរដ្ឋាភិបាលធ្វើការបង្ហាញដើម្បីស្តារទំនុកចិត្តសាធារណៈឡើងវិញ។
គណបក្សប្រជាធិបតេយ្យថៃ បង្ហាញការប្តេជ្ញាចិត្តចំពោះរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ នៅក្នុងប្រព័ន្ធសភា។ គណបក្សនេះ មិនគាំទ្រចំពោះការផ្លាស់ប្តូរនយោបាយក្រៅពីការគ្រប់គ្រង់តាមបែបប្រជាធិបតេយ្យ និងអំណាចរដ្ឋធម្មនុញ្ញឡើយ។
បន្ទាប់ពីការប្រកាសដកខ្លួនពីរដ្ឋាភិបាលចម្រុះរបស់គណបក្ស Bhumjaithai របស់លោក Anutin Charnirakul ដែលកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋាភិបាលភិបាលរបស់លោកស្រី ផែថងថា ស៊ីណាវ៉ាត្រ បានប្រឈមនឹងវិបត្តិ ដោយសារតែរដ្ឋមន្ត្រីរហូតដល់៨រូបចេញពីគណបក្ស Bhumjaithai បានប្រកាសលាលែងពីតួនាទី។
ការរុះរើគណៈរដ្ឋមន្ត្រីដែលគណបក្សភឿថៃគ្រោងធ្វើឡើងនៅពេលខាងមុខនេះ អាចប្រឈមចេញមិនរួចដោយសារតែសំឡេងសមាជិកសភារបស់សមាជិកក្នុងរដ្ឋាភិបាលចម្រុះកាន់តែតិច មិនអាចមានការបោះឆ្នោតគាំទ្រគ្រប់គ្រាន់តាមច្បាប់កំណត់៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


