ព័ត៌មានអន្ដរជាតិ
មិនលុបគ្រឿងសម្អាងអស់ពេល ២២ឆ្នាំ ទីបំផុតនារីចិនម្នាក់ ខូចស្បែក យំក៏លែងចេញ
រូបភាពរបស់នារីម្នាក់ អាយុ ៣៧ ឆ្នាំ រស់នៅខេត្ត Jilin ប្រទេសចិន ដែលមានមុខក្រហមដូចអធិរាជ Guan Yu កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈ។ នាងថា មូលហេតុនៃជំងឺនេះគឺមកពីទម្លាប់ទុកគ្រឿងសម្អាងលើមុខអស់រយៈពេល២២ឆ្នាំ ដោយត្រឹមលុបលាងជាមួយទឹកធម្មតាមុនពេលចូលគេងប៉ុណ្ណោះ។

កាលពីថ្មីៗនេះ ស្បែករបស់នាងបានចាប់ផ្តើមបង្ហាញរោគសញ្ញាខុសប្រក្រតីដូចជាក្រហម ហើម ក្រហាយ និងរមាស់ខ្លាំង។ ជំនួសឲ្យការទៅជួបគ្រូពេទ្យជំនាញខាងសើស្បែក នាងបានទៅហាងកែសម្ផស្សមួយ ដើម្បីចាក់សារធាតុ Dermal Filler ជួយបំពេញមុខដោយសង្ឃឹមថា នឹងធ្វើឲ្យស្ថានភាពប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំទាំងនោះបានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ។
មិនត្រឹមតែការចាក់ Filler មិនបានធ្វើឲ្យស្ថានភាពស្បែកប្រសើរឡើងនោះទេ វាថែមទាំងធ្វើឲ្យស្បែកមុខរបស់នាងរឹង ប្រែពីក្រហមទៅជាពណ៌ស្វាយ និងមានអារម្មណ៍ថាមុខឆួលក្ដៅ និងរមាស់ក៏កាន់តែធ្ងន់ធ្ងរផងដែរ។ នាងបានចែករំលែកជាមួយសារព័ត៌មានថា៖ «ស្បែកមុខខ្ញុំឥឡូវដូចជាសំបករឹង រមាស់ និងក្រហម!»។ នាងថាបច្ចុប្បន្ននាងនៅផ្ទះ ហើយមិនហ៊ានចេញទៅជួបអ្នកណាឡើយ ។
យោងតាមអ្នកជំនាញ គ្រឿងសំអាងច្រើនតែមានប្រេង និងសារធាតុពណ៌។ ការមិនលុបគ្រឿងសម្អាងជាប្រចាំ ធ្វើឲ្យសារធាតុទាំងនេះកកកុញនៅលើស្បែក រួមផ្សំជាមួយនឹងញើស និងខ្លាញ់ បង្កើតជារ៉ាឌីកាល់សេរី ស្ទះរន្ធញើស។ នេះការពារស្បែកពីការហូរចេញឲ្យបានត្រឹមត្រូវ ដែលនាំឲ្យកើតមុន និងបញ្ហាស្បែកផ្សេងៗទៀត។
គ្រឿងសម្អាងដែលនៅសេសសល់ និងភាពកខ្វក់នឹងធ្វើឲ្យស្បែករលាក បណ្តាលឲ្យមានរោគសញ្ញាដូចជាក្រហម និងរមាស់។ ពួកវាថែមទាំងអាចបង្កឲ្យមានប្រតិកម្មអាឡ័កស៊ី កន្ទួល រមាស់ និងពងបែក។ សមាសធាតុគីមីនៅក្នុងគ្រឿងសំអាងនៅពេលដែលមានទំនាក់ទំនងយូរអង្វែងជាមួយស្បែក ក៏អាចបំផ្លាញជាលិកាស្បែក ពន្លឿនដំណើរការនៃភាពចាស់ និងបង្កើតស្នាមជ្រួញផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវរបស់នារីម្នាក់នេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អនឡាញ។ មនុស្សជាច្រើនមានមន្ទិលចំពោះការដែលនាងមិនបានលុបលាងមុខអស់រយៈពេល ២២ ឆ្នាំមកហើយ។ ពួកគេបាននិយាយថា ជាមួយនឹងសញ្ញាជាច្រើននៃការវះកាត់កែសម្ផស្សនៅលើផ្ទៃមុខ ការមិនលុបគ្រឿងសម្អាងមុនពេលវះកាត់ គឺទំនងជាមិនអាចទៅរួចនោះទេ។ មតិមួយចំនួនទៀតបានណែនាំថា ស្ថានភាពស្បែករបស់នាងអាចបណ្តាលមកពីការឆ្លងមេរោគ ឬប្រតិកម្មអាឡ័កស៊ី បន្ទាប់ពីការចាក់បំពេញសារធាតុFiller នៅលើផ្ទៃមុខ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងថាមិនអាចរស់បន្តបាន បុរសចិនមានជំងឺជាប់កាយ ចូលរួមថ្ងៃមង្គលកូនលើកចុងក្រោយចុចអាន៖
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


