ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរជួយសម្រួលប្រព័ន្ធលូនៅសង្កាត់ចោមចៅទី ១ ត្បិតមេឃមិនភ្លៀងក៏មានទឹកស្អុយហៀរចេញ
ផ្លូវ ១ ខ្សែ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ដែលទើបតែឈូសឆាយកាយបេតុងកាត់សំយាបពង្រីកផ្លូវ ថ្មីៗ នេះ ស្រាប់តែមានទឹកស្អុយហូរហៀរចេញពីលូដក់លើផ្លូវ ពិបាកក្នុងការប្រកបរបរប្រចាំថ្ងៃ ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរជួយសម្រួលប្រព័ន្ធលូ។

លោក អ៊ុយ គុម្ភៈ ជាជាងជួសជុល និងលក់ទូរស័ព្ទដៃ ក្បែរផ្លូវខាងលើ បានលើកឡើងថា កន្លងមក មុខតូបរបស់គាត់មិនដែលមានទឹកដក់នោះទេបើទោះបីជាភ្លៀង ត្រឹមតែរយៈពេល ១ ម៉ោងក្រោយ ក៏ហូរទៅអស់ដែរ តែពេលនេះ មេឃមិនភ្លៀងផង បែរជាមានទឹកស្អុយដក់ជាប់មុខតូប ធ្វើឲ្យលក់ដូរមិនដាច់ ភ្ញៀវឈប់ ឬដើរចូលមិនកើត។ លោក ទទូចស្នើអាជ្ញាធរ មេត្តាជួយសម្រួលដល់បញ្ហានេះផង។

លោកបានបន្តថា ចំពោះបញ្ហាខាងលើនេះ លោកក៏បានសួរទៅ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យតាមរយៈប្រព័ន្ធតេលេក្រាមដែរ តែមិនមានការឆ្លើយតបនោះទេ។

ដោយឡែក លោក យ៉ាន់ ភារៈ ជាពលរដ្ឋរស់នៅតំបន់ខាងលើ ក៏បានលើកឡើងដែរថា រយៈពេល ៥ ថ្ងៃ មកហើយ ដែលមេឃភ្លៀង ហើយ ៥ ថ្ងៃក្រោយមកនេះ ទឹកស្អុយនៅតែបន្តហូរចេញពីប្រព័ន្ធលូជះក្លិនស្អុយពិបាកក្នុងការរស់នៅ។

លោកថា ពលរដ្ឋគាំទ្រអាជ្ញាធរក្នុងការចុះឈូសឆាយកាយកាត់សំយាបដើម្បីពង្រីកផ្លូវឲ្យធំទូលាយ តែក៏សំណូមពរអាជ្ញាធរជួយសម្រួលដល់ប្រព័ន្ធលូផង៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


