ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មដែកថែបវៀតណាមរងសម្ពាធពន្ធ ដោយងាកមកទីផ្សារក្នុងស្រុក
គោលនយោបាយការពារនិយមពីខាងក្រៅ រួមទាំងពន្ធគយរបស់សហរដ្ឋអាមេរិក បានបន្ថែមសម្ពាធសម្រាប់ឧស្សាហកម្មដែកថែបវៀតណាម ដែលបង្ខំឱ្យក្រុមហ៊ុននាំចេញងាកមកទីផ្សារក្នុងស្រុកវិញ ដោយបន្ថែមបន្ទុកដល់ក្រុមហ៊ុនអាជីវកម្មដែកថែបដែលជួបបញ្ហារួចហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ VNA។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអាជីវកម្មដែកថែបជាច្រើនរបស់វៀតណាម បានផ្តោតលើការនាំចេញ ដើម្បីពង្រីកចំណែកទីផ្សារ និងផលិតកម្មរបស់ខ្លួន ដែលនោះបានផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនលក់រាយ និងចែកចាយក្នុងស្រុក ឱ្យរីកចម្រើន នៅពេលការប្រកួតប្រជែងមានកម្រិត។
យ៉ាងណាមិញ គោលនយោបាយការពារនិយមពីប្រទេសដទៃ រួមទាំងការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃពីប្រទេសអតិថិជនជាច្រើនរបស់វៀតណាម និងពន្ធ ៥០ ភាគរយ លើដែកថែបនាំចូលរបស់សហរដ្ឋអាមេរិក បានផ្លាស់ប្ដូរវឌ្ឍនភាពបែបនេះ។
កាសែតវៀតណាម Dau Tu បានដកស្រង់សម្តីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសម្ភារៈសំណង់ Hoa Sen Group លោក Le Phuoc Vu ដែលបញ្ជាក់ថា ការនាំចេញមានចំនួនជាង ៦០ ភាគរយ នៃប្រាក់ចំណូលរបស់ក្រុមក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ភាគច្រើនទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីអាគ្នេយ៍។ ប៉ុន្តែលោកបន្តថា ដោយសារតែការប្រែប្រួលជាសកល ឥឡូវនេះក្រុមហ៊ុននឹងផ្តោតលើទីផ្សារក្នុងស្រុក ជាពិសេសការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Hoa Sen Home ។

ដូចគ្នានេះដែរ ប្រធានក្រុមហ៊ុនផលិតដែកថែប Nam Kim Steel លោក Ho Minh Quang បានលើកឡើងថា សង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យទីផ្សារពិភពលោកមិនស្ថិតស្ថេរ ហើយអាជីវកម្មមានការប្រុងប្រយ័ត្នជាងមុន ដោយបានវិលត្រឡប់មកទីផ្សារក្នុងស្រុកវិញ។
និន្នាការត្រឡប់មកផ្ដោតលើទីផ្សារក្នុងស្រុក បានដាក់សម្ពាធអាជីវកម្មដែលប្រឈមបញ្ហាស្រាប់ ជាពិសេស ក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រឿងសំណង់សម្រាប់វិស័យអចលនវត្ថុ ដែលកំពុងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងលំំហូរសាច់ប្រាក់ ដោយត្រូវលក់ទំនិញក្នុងស្ដុកដែលថ្លៃក្រោមតម្លៃដើម ដែលបណ្តាលឱ្យមានការខាតបង់យូរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


