Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ជនសង្ស័យនៃក្រុម Scam ដែល​​ឆបោកមនុស្ស ជិ​ត៤០០នាក់ បានលុយ ​ជាង២០​លាន បាត​

បានផុស

នៅ

ប៉ូលិសថៃ ចាប់បានជនសង្ស័យ៣នាក់ ជាផ្នែកនៃក្រុមឧក្រិដ្ឋកម្មអនឡាញ (Scam) តាមដីការរបស់តុលាការខេត្ត Songkhla។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសៅរ៍ទី២៨ខែមិថុនាឆ្នាំ២០២៥។

(រូបថត៖ 123RF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមេបញ្ជាការនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច (CSD) លោក Wittaya Sriprasertphap, ក្នុងចំណោមជនសង្ស័យទាំងបី ២នាក់ឈ្មោះ Korrakot អាយុ២៩ឆ្នាំ និង Kritanai អាយុ២៨ ត្រូវបានចាប់ខ្លួនក្នុងខុនដូនៅខ័ណ្ឌ Klong Toey នៃទីក្រុងបាងកក ចំណែក Papontee អាយុ៣០ឆ្នាំ ត្រូវចាប់បានក្នុងផ្ទះរបស់គាត់នៅឯខេត្ត Lop Buri។

តាមការបញ្ជាក់, ជនសង្ស័យទាំង៣ បានបង្កើត Facebook ក្លែងក្លាយ បោកជនរងគ្រោះជិត៤០០នាក់ បានប្រាក់ជាង២០លានបាត។

ប៉ូលិសក៏បានរឹបអូសផងដែរនូវរថយន្ត Mercedes-Benz C200 Coupe AMG ពណ៌ក្រហមមួយគ្រឿង, ទូរស័ព្ទដៃ២៣គ្រឿង, កំព្យូទ័រលើតុនិង Laptop ៦គ្រឿង, ​ម៉ាស៊ីនរាប់លុយមួយគ្រឿង និងមាស២ដុំ ដែលសរុបចូលគ្នាទាំងអស់មានតម្លៃ ៤លានបាត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ផែថងថាន លើក​យកជម្លោះព្រំដែនកម្ពុជា-ថៃ​និងឧក្រិដ្ឋ​កម្ម​អនឡាញ ​ពិភាក្សាជាមួយ ម៉ាក្រុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអំពូលនៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម