ជីវិតកម្សាន្ដ
តារាជើងចាស់ ៣ដួង នៅតែមានប្រជាប្រិយភាពក្នុងចិត្តពលរដ្ឋខ្មែរនៅកម្ពុជាក្រោម
តារាចម្រៀងខែ្មរជាច្រើនដួង បានធ្វើដំណើរទៅកាន់ខេត្តព្រះត្រពាំង កម្ពុជាក្រោម ដើម្បីចូលរួមពិធីបុណ្យសម្ពោធសាលាធម្មសភា ២ជាន់ រោងទាន ខ្លោងទ្វារ និងខួបអនុស្សាវរីយ៍១២០ឆ្នាំ ការសាងវត្តដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៥ ពោលរយៈពេល ៣ថ្ងៃ។
តាមរយៈកម្មវិធីនេះ សង្កេតឃើញមានតារាចម្រៀងជើងចាស់និងថ្មីជាច្រើនរូប ចូលរួមផងដែរ ដូចជា លោក ណយ វ៉ាន់ណេត លោក ហួ ឡាវី, អ្នកនាង ម៉េង កែវពេជ្ជតា, ទិត្យ សុធារី, បាន មុន្នីល័ក្ខ, លោក ឈឿន ឧត្តម និងតារាចម្រៀងខ្មែរជាច្រើនរូបទៀត ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺតារាជើងចាស់ ២ដួង អ្នកនាង ម៉េង កែវពេជ្ជតា លោក ណយ វ៉ាន់ណេត ព្រមនិងលោក ហួរ ឡាវី ពិតជាទទួលបានការគាំទ្រខ្លាំងពីសំណាក់ពលរដ្ឋខ្មែរដែលកំពុងផ្ញើរវាសនានៅទឹកដីកម្ពុជាក្រោម។

ជាមួយនឹងការសាទរនិងស្វាគមន៍យ៉ាងកក់ក្តៅ អ្នកនាង ម៉េង កែវពេជ្ជតា រំភើបដល់ថ្នាក់ហូរទឹកភ្នែក បន្ទាប់ពីឃើញការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនខ្មែរនៅកម្ពុជាក្រោម។ តារាជើងចាស់រូបនេះ និយាយទៅកាន់អ្នកគាំទ្រដោយផ្ទាល់ថា “បងប្អូនធ្វើឲ្យខ្ញុំយំហើយ យំព្រោះរំភើបចិត្ត ដែលបងប្អូនផ្ដល់ក្ដីស្រលាញ់ និងគាំទ្រលើសពីអ្វីដែលខ្ញុំធ្លាប់ឮ”។
អ្នកនាងបន្តថា “ខ្ញុំរង់ចាំពេលនេះយូរហើយ ខ្ញុំពិតជាចង់អោយបងប្អូនទាំងអស់គ្នាមានស្នាមញញឹម នាងខ្ញុំពិតជារំភើបច្រៀងមិនចង់ចេញ”។
មិនខុសគ្នានោះទេ លោក ណយ វ៉ាន់ណេត ក៏ដូចជាលោក ហួរ ឡាវី ក៏ទទួលបានការគាំទ្រផងដែរ។ ដ្បិតតែវ័យជ្រេបន្តិចក្តី តែប្រជាប្រិយភាពរបស់លោកនៅទីនោះ ក៏មិនចាញ់អ្នកនាង ម៉េង កែវពេជ្ជតា ដែរ ខណៈក៏ទទួលបានការកោតសរសើរពីអ្នកគាំទ្រគ្រប់វ័យ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ