ព័ត៌មានជាតិ
មកដឹងពីទីតាំងចំនួន៧ ដែលពលរដ្ឋអាចស្នើសុំផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
មានពលរដ្ឋខ្មែរមួយចំនួនអាចនឹងដឹង ឯមួយចំនួនទៀតមិនសូវដឹងឡើយថា តើដើម្បីអាចសុំផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គួរទៅធ្វើនៅកន្លែងណាបានខ្លះ?

បើតាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី១៥ឆ្នាំឡើង រួមទាំងព្រះសង្ឃ បុព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី អាចធ្វើការស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន នៅតាមទីតាំងណាមួយ ក្នុងចំណោមទីតាំង ៧នេះ។ ទី១.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃលំនៅឋានរបស់សាមីខ្លួនកំពុងរស់នៅ, ទី២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានសាមីខ្លួនកំពុងរស់នៅ, ទី៣.ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅដ្ឋានរបស់សាមីខ្លួនកំពុងរស់នៅ, ទី៤.នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, ទី៥.ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉លសែនសុខ (អ៊ីអន២), ទី៦.ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) និងទី៧.ទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) (សម្រាប់សមាជិក ប.ស.ស.)។

ជាមួយគ្នានេះ ប្រភពដដែលបញ្ជាក់ថា សម្រាប់អ្នកដែលស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ត្រូវមានឯកសារដូចជា៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត, សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា (ត្រូវភ្ជាប់ឯកសារបន្ថែម)៖ ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។ ករណីលាចាកសិក្ខាបទ សាមីខ្លួនត្រូវស្នើសុំប្តូរទិន្នន័យនៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមានរូបថត និងអាសយដ្ឋាន។
ចំណែក ឯកសារយោងសម្រាប់ស្នើសុំបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រាប់ថា ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អស់សុពលភាព។ ក្នុងករណីផ្លាស់ប្តូរទីលំនៅ សូមភ្ជាប់មកជាមួយ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ) ផងដែរ។
ប្រសិនបើប្រជាពលរដ្ឋមានចម្ងល់ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈតេឡេក្រាមរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឬ អាចទូរសព្ទទភកាន់លេខ២ខ្សែ រៀងរាល់ម៉ោងធ្វើការដោយឥតគិតថ្លៃ គឺ ១២៧១ ឬ០១៧ ៨៩៨ ៩១៥៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


