ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់ថា អាមេរិកនៅតែជួយអ៊ុយក្រែនដដែល ប៉ុន្តែជួយតែអាវុធសំខាន់ៗមួយចំនួនប៉ុណ្ណោះ
ថ្លែងប្រាប់អ្នកសារព័ត៌មានមុនឡើងយន្តហោះ Air Force One ទៅកាន់រដ្ឋ Iowa កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននៅតែផ្តល់ជំនួយយោធាឲ្យអ៊ុយក្រែនដដែល គ្រាន់តែកាត់បន្ថយខ្លះ ពោលគឺផ្តល់តែអាវុធសំខាន់ៗដែលចាំបាច់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ RT។

ដោយច្រានចោលព័ត៌មានថាអាមេរិកផ្អាកជំនួយទាំងស្រុង ប្រមុខសេតវិមាននិយាយថា យើងនៅតែផ្តល់អាវុធសំខាន់ៗប៉ុន្តែទីក្រុងវ៉ាស៊ីនក៏ត្រូវតែធានាដែរថា ខ្លួនឯងនៅមានស្តុកគ្រប់គ្រាន់ដើម្បីការពារខ្លួន។
លោកគូសបញ្ជាក់ថា «យើងកំពុងផ្តល់អាវុធ ប៉ុន្តែយើងបានផ្តល់អាវុធច្រើនណាស់មកហើយ។ តើអ្នកដឹងទេ លោក បៃដិន បានធ្វើឲ្យប្រទេសរបស់យើងទទេស្អាត ដោយសារតែផ្តល់អាវុធឲ្យពួកគេនោះ។ ដូច្នេះយើងត្រូវធានាថា យើងមានអាវុធគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ យ៉ាងណា យើងកំពុងផ្តល់អាវុធ ហើយយើងកំពុងធ្វើការជាមួយពួកគេ និងព្យាយាមជួយពួកគេ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំមិនប្រាប់ទេថាតើ សហរដ្ឋអាមេរិក នឹងផ្អាកជំនួយអាវុធបែបណាឬបន្តផ្តល់ជំនួយអាវុធអ្វីទៅឲ្យទីក្រុងកៀវ។

កាលពីថ្ងៃអង្គារទី១ខែកក្កដា សេតវិមានបានចេញសេចក្តីប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីកម្រិតស្តុកទុកសព្វាវុធក្នុងស្រុក និងការវាយតម្លៃឡើងវិញនៃអាទិភាពយោធា។
យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly, ការសម្រេចចិត្តនេះធ្វើឡើងតាមការពិនិត្យឡើងវិញរបស់ក្រសួងការពារជាតិ ហើយផ្ដោតសំខាន់ «ដើម្បីដាក់ផលប្រយោជន៍អាមេរិកជាចម្បង»។
ក្រោយមកបានមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែរុស្ស៊ីអះអាងថា សង្គ្រាមកាន់តែឆាប់ចប់ បើមហាអំណាចលោកខាងលិច ជួយអ៊ុយក្រែន កាន់តែតិច។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា រុស្ស៊ីសូមស្វាគមន៍ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្អាកបញ្ជូនអាវុធមួយចំនួនទៅឲ្យអ៊ុយក្រែន។ ការកាត់បន្ថយនេះ នឹងជួយរុស្ស៊ីឲ្យកាន់តែខិតជិតទៅនឹងការសម្រេចគោលដៅរបស់ខ្លួនក្នុងសង្គ្រាម។ ការផ្អាកផ្តល់ជំនួយឲ្យអ៊ុយក្រែន មានន័យថា ប្រតិបត្តិការយោធាពិសេសជិតបញ្ចប់ហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន រុស្ស៊ី ថា សង្គ្រាមជិតចប់ហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


