ព័ត៌មានអន្ដរជាតិ
ឥណ្ឌាលេងឈុតធំ ត្រៀមលុយជាង ១២ពាន់លានដុល្លារ ទិញសព្វាវុធការពារជាតិ
ក្រុមប្រឹក្សាលទ្ធកម្មការពារជាតិរបស់ឥណ្ឌា (DAC) បានអនុម័តគំនិតផ្តួចផ្តើមលទ្ធកម្មដ៏មានមហិច្ឆតាមួយ ក្នុងតម្លៃសរុបប្រហែល ១២,៣១ពាន់លានដុល្លារ។ នេះជាការជំរុញលទ្ធកម្មការពារជាតិដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា ដែលឆ្លុះបញ្ចាំងពីបំណង់ធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេស។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដាឆ្នាំ២០២៥។

ថវិកាការពារជាតិដ៏ច្រើនសន្ធឹករបស់ឥណ្ឌានេះ នឹងផ្ដោតសំខាន់លើ៖
- ការធ្វើឲ្យប្រសើរឡើងនៃកងទ័ព៖ ការធ្វើទំនើបកម្មរថក្រោះ T-90, រថក្រោះប្រយុទ្ធថ្មើរជើង, និងប្រព័ន្ធកាំភ្លើងធំ ដូចជា ATAGS towed howitzer ដែលទាំងអស់នេះមានខ្ទង់ចំណាយប្រមាណ ២,៥ពាន់លានដុល្លារ។
- ការពង្រឹងកម្លាំងទ័ពអាកាស៖ យន្តហោះប្រកាសអាសន្ន ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ និងការបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿង ដែលមានតម្លៃ ៧,៤ពាន់លានដុល្លារ ដើម្បីបន្ថែមពីលើកម្លាំងអាកាសដែលមានស្រាប់។
- ការពង្រីកកងទ័ពជើងទឹក៖ យន្តហោះប្រឆាំងនាវាមុជទឹក និងនាវាល្បាតបន្ថែមដែលមានប្រភពមកពីផលិតកម្មក្នុងស្រុក។
- ប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ យន្តហោះគ្មានមនុស្សបើក និងបណ្តាញឧបករណ៍ចាប់សញ្ញាក៏ត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ថវិកាការពារជាតិនេះផងដែរ។
ក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «លទ្ធកម្មទាំងនេះនឹងផ្តល់នូវការចល័តកាន់តែខ្ពស់ ការការពារដែនអាកាសប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែប្រសើរឡើង និងបង្កើនការត្រៀមខ្លួនប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


