ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងរៀបចំការប្រកួតធ្វើសាច់ឆ្កែជា «អាហារសុខភាពរដូវក្តៅ»
ថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បានប្រារព្ធការប្រកួតធ្វើម្ហូបជាសាធារណៈនៅទីក្រុងព្យុងយ៉ាងដែលធ្វើពីសាច់ឆ្កែ ហើយផ្សព្វផ្សាយថា វាជាអាហារបែបប្រពៃណី និងផ្តល់ថាមពលសម្រាប់រដូវក្តៅ។

ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដាបានរាយការណ៍ថា ចុងភៅប្រហែល ២០០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ កើនឡើងទ្វេដងពីឆ្នាំមុន នៅភោជនីយដ្ឋានទីក្រុងដ៏ពេញនិយមមួយ។ ការប្រកួតបានផ្តោតលើអ្វីដែលប្រជាជនកូរ៉េខាងជើងហៅថា «សាច់ផ្អែម» ដែលជាពាក្យមួយផ្សេងទៀតសម្រាប់សាច់ឆ្កែ។
មន្ត្រីក្រុងព្យុងយ៉ាង បានសរសើរម្ហូបដែលធ្វើពីសាច់ឆ្កែថាជា «ប្រភពថាមពលតាមបែបប្រពៃណីសម្រាប់រដូវក្តៅ» ដោយបន្ថែមថា ការប្រកួតប្រជែងនេះ មានគោលបំណងកែលម្អវិធីសាស្រ្តចម្អិនអាហារ និងចែករំលែកបច្ចេកទេសធ្វើម្ហូបជាមួយសាធារណៈជន។ ប្រទេសកូរ៉េខាងជើងថែមទាំងបានទទួលស្គាល់ស៊ុបសាច់ឆ្កែជាបេតិកភណ្ឌវប្បធម៌អរូបិយរបស់ខ្លួនផងដែរ ចាប់តាំងពីឆ្នាំ២០២២។
ទោះបីជាប្រទេសកូរ៉េខាងជើងកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏មេដឹកនាំរបស់ខ្លួននៅតែលើកទឹកចិត្តប្រជាជនឲ្យបរិភោគសាច់ឆ្កែ ដោយនិយាយថា វាល្អសម្រាប់សុខភាពក្នុងអំឡុងពេលរដូវក្តៅ។ នេះគឺខុសគ្នាខ្លាំងពីប្រទេសកូរ៉េខាងត្បូង ដែលរដ្ឋាភិបាលបានសម្រេចហាមឃាត់ការចិញ្ចឹម និងលក់សាច់ឆ្កែឲ្យបានទាំងស្រុងនៅត្រឹមឆ្នាំ២០២៧ខាងមុខ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


