ព័ត៌មានជាតិ
ផ្លូវប្រវែង៥គីឡូម៉ែត្រ ត្រូវជួសជុលឡើងវិញ ក្រោយជំនន់ទឹកភ្លៀង
ផ្លូវលំនៅតាមមូលដ្ឋាន ប្រវែងជិត៥គីឡូម៉ែត្រ ដែលខូចដោយទឹកជំនន់ ត្រូវបានក្រុមការងារគណបក្សមូលដ្ឋាន ចុះជួយ បានជួសជុលស្តារឡើងវិញ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ការជួសជុលផ្លូវមូលដ្ឋាន ដែលមានប្រវែងជិត៥គីឡូម៉ែត្រនោះ ដឹកនាំដោយ លោក សិទ្ធិ ឡោះ ប្រធានក្រុមការងារគណបក្សមូលដ្ឋានខ.២៧ ចុះជួយស្រុកស្វាយចេក បន្ទាប់ពីទឹកជំនន់ បានស្រកចុះវិញ។ លោក សិទ្ធិ ឡោះ បានប្រាប់ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅស្រុកស្វាយចេក ក្រោយពីទឹកជំនន់វាយបុកខ្លាំងកន្លងមកនោះ បានរងរនូវការខូចខាតយ៉ាងដំណំ ពិសេស គឺផ្លូវ ដែលត្រូវបានទឹកហូរកាត់ផ្តាច់ ធ្វើឲ្យការធ្វើដំណើរដឹកកសិផលរបស់ប្រជាកសិករជួបការលំបាក និងការជួយសង្គ្រោះប្រជាពលរដ្ឋ មានជំងឺឈឺស្កាត់ ត្រូវដឹកមកមន្ទីរពេទ្យជាដើម។ លោកសិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដើម្បីជាការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះ លោកបានដឹកនាំក្រុមការងារជួសជុលស្តារឡើងវិញ ផ្លូវ២ខ្សែនៅឃុំផ្គាំ លើកំណាត់ផ្លូវឆ្លងកាត់ ៥ភូមិមានភូមិ ស្វាយស ថ្មគោល អូរ តាដួល និងប្រាសាទវៀន ដោយការ រងការខូចខាតប្រវែង ៤.៣០០ម៉ែត្រ ដោយទឹកជំនន់កន្លងមក។ លោក សិទ្ធិ ឡោះ បានបញ្ជាក់ទៀតថា ថវិកាដែលត្រូវចំណាយ ក្នុងការជួសជុលផ្លូវនេះ មួយផ្នែកបានមកពីសហគមន៍ចំនួន១១លានរៀល និងមួយផ្នែកទៀត បានមកពីការជួយឧបត្ថម្ភពីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចំនួន១៧លានរៀល៕



អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ អ្នកចិញ្ចឹមសត្វកន្ធាយក្នុងស្រុក មិនខ្វះទីផ្សារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


