ព័ត៌មានអន្ដរជាតិ
ពូទីន បណ្តេញរដ្ឋមន្ត្រីដឹកជញ្ជូន ក្រោយឡើងកាន់តំណែងបានតែមួយឆ្នាំជាង
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទទី៦ខែកក្កដានេះ បានចេញក្រឹត្យបណ្តេញរដ្ឋមន្ត្រីដឹកជញ្ជូន Roman Starovoit ដោយបញ្ចប់អាណត្តិរបស់គាត់ដែលទើបចាប់ផ្តើមកាលពីខែខែឧសភាឆ្នាំ២០២៤។ គ្មានហេតុផលផ្លូវការណាមួយនៅឡើយទេ សម្រាប់ការផ្លាស់ប្តូរភ្លាមៗនេះ។

លោក Starovoit ធ្លាប់បម្រើការជាប្រធានទីភ្នាក់ងារផ្លូវរដ្ឋរបស់រុស្ស៊ីអស់រយៈពេល៦ឆ្នាំ ហើយមុននោះក៏ជាអភិបាលតំបន់ Kursk អស់រយៈពេល៥ឆ្នាំផងដែរ។ ប៉ុន្មានខែបន្ទាប់ទៅកាន់តួនាទីជាប្រមុខក្រសួងដឹកជញ្ជូន កងទ័ពអ៊ុយក្រែនបានវាយសម្រុកចូលដល់ទីក្រុង Kursk ដែលនេះជាការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើល និងធំបំផុតរបស់ក្រុងកៀវចូលទៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅឆ្នាំ២០២២។
លោក Vitaly Savelyev ដែលធ្លាប់ជារដ្ឋមន្ត្រីដឹកជញ្ជូនមុនលោក Starovoit ត្រូវបានប្ដូរឲ្យទៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី។ យ៉ាងណាមិញ មុខតំណែងថ្មី ឬចំណាត់
ការបែបណាចំពោះលោក Starovoit នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
យោងតាមកាសែតរុស្ស៊ី Vedomosti អ្នកជំនួសតំណែងរបស់លោក Starovoit អាចជាអនុរដ្ឋមន្ត្រីដឹកជញ្ជូន Andrei Nikitin ដែលធ្លាប់ជាអភិបាលនៃតំបន់ Novgorod៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


