ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន និងមេគង្គ-កូរ៉េ នឹងជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ី
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-កូរ៉េខាងត្បូង លើកទី១៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម ដែលជាសហប្រធានកិច្ចប្រជុំទាំងពីរ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏នឹងមានវត្តមានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ នឹងពិនិត្យលើវឌ្ឍនភាព និងការអនុវត្តយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ឆ្នាំ២០២៤ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៥ នៅប្រទេសឡាវ ព្រមទាំងពិភាក្សាពីទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។

សម្រាប់ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ រដ្ឋមន្ត្រីការបរទេសនឹងធ្វើការពិនិត្យវាយតម្លៃវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ស្ថិតក្រោមផែនការសកម្មភាព ឆ្នាំ២០២១-២០២៥ ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈអំពីទិសដៅយុទ្ធសាស្ត្រនៃផែនការសកម្មភាពមេគង្គ-កូរ៉េឆ្នាំ២០២៦-២០៣០។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ គឺបានធ្វើឡើងនាអំឡុងពេលនៃប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំឡើងនៅទីក្រុងគូឡាឡាំពួ ដោយម្ចាស់ផ្ទះ គឺប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមមូលបទ៖ «បរិយាបន្ន និងចីរភាព» ដោយកិច្ចប្រជុំ បានពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងការពង្រឹងមជ្ឈភាពអាស៊ាននៅចំពោះមុខស្ថានការណ៍តំបន់ និងពិភពលោកកាន់តែមានភាពស្មុគស្មាញ។
ចំពោះវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅម៉ាឡេស៊ី ក្រៅពីចូលរួមកិច្ចប្រជុំខាងលើនេះ លោក ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាពាក់ព័ន្ធការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ តួយ៉ាង នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន បានអញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយរដ្ឋមន្ត្រីការបរទេសឡាវ និងរដ្ឋមន្ត្រីការបរទេសវៀតណាម ដែលជាទម្លាប់រាល់ឱកាសចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស ថ្នាក់ដឹកនាំប្រទេសទាំងបីនេះ គឺតែងជួបទទួលទានអាហារជាមួយគ្នា៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


