ព័ត៌មានជាតិ
ពាក់កណ្ដាលខែនេះ រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង គ្រោងជួបគ្នានៅប្រទេសថៃ
នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៤នេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៩ គ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសថៃ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាពេលកន្លងមក។

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាឧត្តមមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលរៀបចំឡើងដោយសហប្រធាន ភាគីចិន និងថៃ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ បានពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៩ ដែលនឹងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាពេលកន្លងមក ព្រមទាំងការកំណត់ទិសដៅអនាគតក្នុងវិស័យអាទិភាពមួយចំនួន ដោយ ផ្តោតសំខាន់លើប្រជាជន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់គ្រងធនធានទឹក និងវិស័យផ្សេងៗទៀត។

លោក មាស គឹមហេង ឧត្តមមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការអនុវត្តផែនការសកម្មភាព៥ឆ្នាំ ២០២៣-២០២៧ និងការគាំទ្ររបស់រដ្ឋាភិបាលចិនក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គមេគង្គ-ឡានឆាង ដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងអនុតំបន់មេគង្គ។
គួរជម្រាបថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ដែលមានការចូលរួមពី ៦ប្រទេស រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងមហាអំណាចចិន។ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ផ្ដល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា។ ក្នុងនោះ មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាឧបករណ៍ហិរញ្ញប្បទានដ៏សំខាន់សម្រាប់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការថ្មី លើវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូន សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់