Connect with us

ព័ត៌មានអន្ដរជាតិ

អង់ទីគ័រការពារកូវីដអាចផ្ទេរតាមរយៈសុករបស់ ស្ត្រីមានផ្ទៃពោះ ទៅកូន បន្ទាប់ពីចាក់វ៉ាក់សាំង

បានផុស

នៅ

អង្គទីគ័រការពារជំងឺកូវីដ ១៩ អាចត្រូវបានផ្ទេរតាមរយៈសុករបស់ស្ត្រីមានផ្ទៃពោះទៅទារកទើបនឹងកើត បន្ទាប់ពីម្ដាយទារកបានទទួលការចាក់វ៉ាក់សាំង ។ នេះបើយោងតាមលោក Alexander Gintsburg ប្រធានវិទ្យាស្ថាន Gamaleya របស់ប្រទេសរុស្ស៊ីដែលបង្កើតវ៉ាក់សាំង Sputnik V បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gintsburg បាននិយាយថា “អង់ទីគ័រអាចបញ្ជូនតាមរយៈសុកបាន ។ អង្គទីគ័រមួយប្រភេទអាចត្រូវបានផ្ទេរ ហើយនោះពិតជាអស្ចារ្យណាស់ដែលធម្មជាតិបានផ្តល់ការបញ្ជូនបែបនេះ” ។

កាលពីខែមុនប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានលើកឡើងថា ទារកដំបូងគេនៅលើពិភពលោកបានកើតមកមានអង់ទីគ័រការពារជំងឺកូវីដ ១៩ បន្ទាប់ពីម្តាយរបស់ទារកដែលជាបុគ្គលិកសុខាភិបាល បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្នុងពេលមានផ្ទៃពោះ ។

យោងតាមគេហទំព័រ WPBF បានឲ្យដឹងថា ទារកស្រីម្នាក់នេះបានកើតនៅចុងខែមករាក្នុងតំបន់ Palm Beach រដ្ឋ Florida ។

ក្នុងពេលបច្ចុប្បន្ននេះពេទ្យរបស់អ៊ីស្រាអែលក៏បានធ្វើការសិក្សាផងដែរដោយចាក់វ៉ាក់សាំងដល់ស្ត្រីមានផ្ទៃពោះចំនួន ២០ នាក់ ហើយលទ្ធផលបង្ហាញថា ពួកគេអាចបញ្ជូនភាពស៊ាំនឹងវីរុសទៅទារករបស់ពួកគេបានយ៉ាងងាយស្រួល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កត្តាដែល ស្រ្តីមានផ្ទៃពោះ គួរនិងមិនគួរចាក់វ៉ាក់សាំងការពារជំងឺ កូវីដ ១៩

ចុចអាន ៖ ដំណឹងល្អ! ការចាក់វ៉ាក់សាំងកូវីដលើស្ត្រីមានផ្ទៃពោះនៅ អាមេរិក មិនមានផលប៉ះពាល់អាក្រក់ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម