Connect with us

កីឡា

ក្រុមបាល់ទាត់អាណាចក្រ បៃតង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Soccer League ឆ្នាំ​ ២០២៥

បានផុស

នៅ

ការប្រកួតដ៏ស្វិតស្វាញ ដែលបានធ្វើឱ្យអ្នកគាំទ្រក្រុមនីមួយៗហើបគូថចេញពីកៅអី បន្ទាប់ពីក្រុមបាល់ទាត់ អាណាចក្រ​ បៃតង បានបង្ហាញ​ទម្រង់លេងយ៉ាងល្អ បំបែកក្បួនការពាររបស់ ក្រុមគោពិឃាត ​ដើម្បី​​ទទួល​បាន​​ជ័យជម្នះ​ដោយ​ ២-១ ដែល​លទ្ធផល​នេះ​ធ្វើ​អ្នកគាំទ្រចាត់​ទុក​ជា​គ្រាប់បាល់ដ៏លំបាកមួយសម្រាប់ អាណាចក្រ បៃតង ដើម្បីគ្រងជើងឯកពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពីក្រោយជ័យជម្នះរបស់ក្រុមបាល់ទាត់អាណាចក្រ បៃតង ក៏សង្កេតឃើញមានវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ បន្តរួមចំណែកឧបត្ថម្ភធំដល់ក្រុមបាល់ទាត់មួយនេះ សម្រាប់​ការ​អភិវឌ្ឍ​បាល់ទាត់​ឱ្យកាន់តែមានភាពរីកចម្រើន។ ក្រុមហ៊ុន វឌ្ឍនៈ តែងតែចូលរួមចំណែកឧបត្ថម្ភ​ដល់​ការរប្រកួតរបស់ក្រុមបាល់ទាត់អាណាចក្រ បៃតង បន្ថែមទាំងក្រុមជម្រើសជាតិបុរស និងបាល់ទាត់នារីកម្ពុជា។

នេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ជា​ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ​ឡើយ​ ដោយបន្តរីករាយជាមួយអ្នកគាំទ្របាលទាត់នៅកមពុជា។

ជ័យជម្នះរបស់ក្រុមបាល់ទាត់ អាណាចក្របៃតង ក៏ចំថ្ងៃគម្រប់ខួប១០ឆ្នាំ ក្នុងការបង្កើតក្លឹបបាល់ទាត់រហូតមកដល់បច្ចុប្បន្ន ហើយក៏ក្លាយជាម្ចាស់ជើងឯកជាលើកទី២ នៃពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នេះផងដែរ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​បាល់ទាត់ Soccer League លើក​ទី​៨ ឆ្នាំ​២០២៥ មានក្រុមចូលរួមប្រកួតសរុបចំនួន ៦៣ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៥៦ក្រុម បែងចែកជា១៦ពូល ដោយ ពូល A ដល់ពូល H មានចំនួន ៤ក្រុម ខណៈពូល I ដល់ពូល P មានចំនួន ៣ក្រុម។ ចំណែក​ក្រុមនារីមានចំនួន ៧ក្រុម ចែកចេញជា ២ពូល ក្នុងនោះមាន A មាន ៤ក្រុម និងពូល B មាន ៣ក្រុម ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម