ជីវិតកម្សាន្ដ
អ្នកសិល្ប:រន្ធត់ចិត្ត ក្រោយតារាកំប្លែងមាឌល្អិតលោក ប៉ៃ វាសនា ទទួលមរណភាពដោយសារជំងឺមហារីកថ្លើម
មហាជនអ្នកគាំទ្រនិងសិល្បករ-សិល្បការិនីជាច្រើន បានបង្ហាញអារម្មណ៍រន្ធត់ចិត្តគ្រប់គ្នាបន្ទាប់ពីទទួលដំណឹងដ៏សោកសៅ និងក្រៀមក្រំ ដែលតារាកំប្លែងនិងសម្តែងមាឌល្អិតលោក ប៉ៃ វាសនា បាន ទទួលមរណភាពដោយសារជំងឺមហារីកថ្លើមទាំងវ័យក្មេង។

ដំណឹងនៃមរណភាពរបស់តារាកំប្លែងលោក ប៉ៃ វាសនា បានធ្វើឲ្យអ្នកសិល្ប:ល្បីៗ នាំគ្នាចែករំលែកយ៉ាងព្រោងព្រាតជាមួយការចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ធនធានសិល្បករខ្មែរម្នាក់ទៀត។
ក្នុងចំណោមសិល្បករសិល្បការិនីជាច្រើន លោក ជា វណ្ណារិទ្ធ បានបង្ហាញរូបភាពធ្លាប់លោក ប៉ៃ វាសនា ដោយសំណេរបង្កប់ភាពក្តុកក្តួលថា “លឿនពេកហេីយបងស្នា ហេតុអ្វីទៅចោលពួកយេីង? ចុះប្អូនៗដែលត្រូវការបងដឹកនាំផ្នែកសិល្បៈបានអ្នកណាជួយជំនួសបង? ឈឺច្រេីនមុខតែទ្រាំធ្វេីដូចធម្មតា ដល់តែទៅពេទ្យចុងក្រោយមុនពេលផុតពេទ្យប្រាប់ថាដល់ដំណាក់កាលចុងក្រោយ ទទួលយកអត់បានទេ បងប្អូនដែលស្រលាញ់អាណិតបងស្នា អាចចូលបុណ្យតាមរយៈ ប្អូនជីដូនមួយគាត់បាន”។

ជាមួយនឹងការបាត់បង់សិល្បកររូបនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏បានអារម្មណ៍សោកស្តាយផងដែរថា “បងមិនដឹងថាប្អូនកើតអី្វទេ សូមឱ្យប្អូនទៅកាន់ឋានសុខ”។
ចំណែកតារាសម្តែងលោក អុឹម ជីវ៉ា បានរៀបរាប់ភ្ជាប់ខ្លឹមសារដែរថា “RIP ប្អូន ប៉ៃ វាសនា ជាសិល្បករ និងជាកីឡាករបានទទួលមរណៈភាពហើយដោយសារជំងឺមហារីកថ្លើម បងចូលរួមរំលែកទុក្ខសោកស្តាយផងប្អូនអើយ។តាមរយ:ដំណឹងខាងលើនេះក៏មានមហាជនមួយចំនួនបានសម្តែងការសោកស្តាយនឹងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពផងដែរ”។

លោក ប៉ៃ វាសនា គឺជាតារាកំប្លែងមួយរូបចាប់តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ ក្រៅពីការងារកំប្លែងលោក ប៉ៃ វាសនា ក៏ជាអត្តពលិកអាស៊ានប៉ារ៉ាហ្គេមផងដែរ។


បើនិយាយពីការងារកំប្លែងវិញលោក វាសនា ក៏មានតួនាទីជាអ្នករៀបចំតួសម្ដែងនិងសម្រួលការងារក្នុងក្រុម។ ក្នុងវិស័យសិល្បៈនេះលោក វាសនា ភាគច្រើនសម្ដែងជាតួក្មេងកំព្រា អ្នកសុំទាន និងកំប្លុកកំប្លែងនានា តាមសាច់រឿងរបស់អ្នកនិពន្ធជាដើម៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


