ព័ត៌មានជាតិ
ទឹកដក់លិចផ្លូវបេតុងភូមិព្រះពន្លា ប្រវែង ១៧០ ម៉ែត្រ បង្កផលលំបាកសម្រាប់ការរស់នៅ
ប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកប្រា ស្នើសុំអាជ្ញាធរ សូមមេត្តាពន្លឿនជួយរកដំណោះស្រាយបញ្ហាគ្មានប្រព័ន្ធលូ ទឹកដក់លិចកាន់ស្នឹម ជះក្លិនស្អុយ និង រអិលពិបាករស់នៅ។

ជាក់ស្ដែងនៅចំណុចផ្លូវបេតុង ១ កន្លែង ទឹកដក់កាន់ស្នឹម មានប្រវែង ១៧០ ម៉ែត្រ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក សាំ វឌ្ឍនា ពលរដ្ឋរស់នៅតំបន់ខាងលើបានឲ្យដឹងថា ចំណុចទឹកដក់នេះ ឲ្យតែមានទឹកភ្លៀងធ្លាក់ខ្លាំងតែបន្តិចគឺដឹងតែដក់លិចតែម្ដង។ ប្រសិនបើលិច ច្រើនថ្ងៃទើបស្រកអស់ ប៉ុន្តែបើនៅមានរលឹម ឬភ្លៀងបន្តធ្លាក់ ទឹកលិចបន្តឡើងរហូតស្មើកជើង។

លោកបន្តថា នៅពេលទឹកដក់យូរ ក្លាយទៅជាទឹកស្អុយ ជះក្លិនមិនល្អដល់ពួកគាត់ ដែលមានមនុស្សចាស់ និង ក្មេងតូចៗ។ ដូច្នេះ ពលរដ្ឋសំណូមពរអាជ្ញាធរជួយពន្លឿន ស្វែងរកដំណោះស្រាយជូនពួកគាត់ ដើម្បីសម្រួលបន្ទុកក្នុងការរស់នៅ និង សុខភាព។

ចំពោះបញ្ហានេះ លោកស្រី ជួប ស៊ីយ៉ុន ចៅសង្កាត់ព្រែកប្រា បានឲ្យដឹងថា មន្ត្រីសង្កាត់ តែងតែចុះត្រួតពិនិត្យ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ច រៀងរាល់ពេលមានភ្លៀងធ្លាក់។ លោកស្រី ក៏បានដាក់សំណើទៅកាន់មន្ទីរសាធារណការរាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ក៏នៅតែបន្តដាក់សំណើបន្តទៀត ដើម្បីឆាប់បានដោះស្រាយបញ្ហាជូនពលរដ្ឋ។
លោកស្រី បន្តថា ចំណុចភូមិព្រះពន្លា ផ្លូវបេតុងនេះ គឺមានប្រវែង ១៧០ ម៉ែត្រ មិនមានប្រព័ន្ធលូនោះទេ។ បញ្ហាទឹកដក់នេះ មិនអាចធ្វើប្រព័ន្ធលូបាន ក៏ព្រោះតែផ្លូវ ៣៦៩ មិនទាន់មានលូសម្រាប់តភ្ជាប់ ទើបបង្កឲ្យផ្លូវបេតុងតាមភូមិព្រះពន្លា និង ភូមិមួយចំនួនលិចដក់ទឹកបែបនេះ។
ជាមួយនេះ ចៅសង្កាត់ព្រែកប្រា បានសំណូមពរប្រជាពលរដ្ឋនៅភូមិព្រះពន្លា សូមយោគយល់ និងអធ្យាស្រ័យ និងមេត្តាអត់ធ្មត់បន្តិច។ បញ្ហាទឹកលិចនេះ នឹងដោះស្រាយក្នុងពេលខាងមុខឆាប់ៗ នេះ រង់ចាំមន្ទីរសាធារណការរាជធានីភ្នំពេញ បញ្ចប់ការដាក់ប្រព័ន្ធលូនៅផ្លូវ ១០៥ ដែលមានប្រវែងជាង ១ ពាន់ម៉ែត្រ កំពុងតែធ្វើ។ ដូច្នេះរង់ចាំរហូតទាល់តែបញ្ចប់គម្រោងប្រព័ន្ធលូ ១០៥ ទើបចាប់ផ្ដើមគម្រោងប្រព័ន្ធលូចំណុច ៣៦៩ នឹងតភ្ជាប់ចូលមកតាមភូមិនីមួយៗ៕
អត្ថបទ ៖ រដ្ឋា
សូមទស្សនាវីដេអូខាងក្រោម ៖
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


