Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ឌឺដង ពូទីន ថា​ខ្លាច​អាមេរិក ទើប​អត់​ហ៊ាន​ទម្លាក់​គ្រាប់បែក​ថ្ងៃលោក Kellogg មក​​ក្រុងកៀវ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចំអន់​ថា លោក វ៉្លាឌីមៀរ ពូទីន ភ័យខ្លាច​សហរដ្ឋអាមេរិក ទើប​ផ្អាក​​ការទម្លាក់គ្រាប់បែកទ្រង់ទ្រាយ​ធំ​ ក្នុង​អំឡុង​ដំណើរទស្សនកិច្ចរបស់បេសកជន​ពិសេស​អាមេរិក លោក Keith Kellogg នៅ​រដ្ឋធានី​កៀវ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង​លោក Keith Kellogg (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កក្កដា​របស់​ Ukrinform លោក ហ្សេលេនស្គី បាននិយាយ​ថា «ឧត្តមសេនីយ Kellogg បានមកដល់ ហើយមិនមានការទម្លាក់គ្រាប់បែកធំ​ដុំ​អ្វី​​​ឡើយ​រយៈពេលពីរយប់ជាប់គ្នា… នៅពេលដែលជនជាតិអាមេរិកនៅទីនេះ គាត់មិន [ហ៊ាន​ទម្លាក់គ្រាប់បែក]… គឺ ពូទីន ខ្លាចអាមេរិក»។

លោក Kellogg បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​កៀវ កាល​ពី​ថ្ងៃទី​១៤​ខែកក្កដា។

សារព័ត៌មានក្នុង​ស្រុក Kyiv Post និង NV Kyiv បាន​រាយការណ៍បន្ថែមថា ដំណើរទស្សនកិច្ច​របស់​លោក Kellogg បានក្លាយ​​​ជា​រឿង​កំប្លែង​ក្នុង​តំបន់ ដោយ​មាន​​ការ​និយាយ​លេង​អំពី​​​ការ​ផ្តល់​លិខិតឆ្លងដែន​អ៊ុយក្រែន​ដល់​​លោក Kellogg និង​ជំរុញ​​ឲ្យ​​មាន​ដំណើរ​ទស្សនកិច្ច​របស់​អាមេរិក​ច្រើន​ថែម​​ទៀត ទើប​រុស្ស៊ី​លែង​សូវហ៊ាន​ទម្លាក់​គ្រាប់​បែក​​។

សូម​ជម្រាប​ថា ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ចរបស់​មន្ត្រី​អាមេរិក លោក ហ្សេលេនស្គី បាន​ពណ៌នាកិច្ចប្រជុំ​​ជាមួយ​លោក Kellogg ថាជា «ការចាប់ផ្តើមដ៏មានអត្ថន័យ» ដល់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកាន់តែស៊ីជម្រៅលើការគាំទ្រផ្នែកយោធា និងការទូត។ បន្ថែម​ពី​នេះ លោក​បានអរគុណដល់ប្រធានាធិបតី ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិកសម្រាប់ការត្រៀមខ្លួនរបស់ពួកគេក្នុងការគាំទ្រអ៊ុយក្រែន ដោយនិយាយថា «សង្រ្គាមនេះនៅតែបន្ត ដោយសារតែប្រទេសរុស្ស៊ី និង​ដោយសារ​​តែបំណងប្រាថ្នារបស់ ពូទីន ក្នុងការអូសបន្លាយវា»។ លោកបាន​ប្រាប់​ទៀត​​ថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងសហការគ្នាយ៉ាងជិតស្និទ្ធលើការផ្ទេរអាវុធ ការផ្តល់មូលនិធិការពារជាតិរបស់អឺរ៉ុប និងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ៕

លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ ក្រោយ​ជួប​បេសកជន​អាមេរិក ហ្សេលេនស្គីប្រាប់​ថា «សន្តិភាព​សម្រេច​បាន​ទាល់តែ​ប្រើ​កម្លាំង»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​​ប្រមុខ​រដ្ឋ​ឡាវ​ ស្នើ​ស្ថាប័នច្បាប់​កម្ពុជា​​ធ្វើការ​រួម​គ្នា ដើម្បី​ទប់ស្កាត់គ្រឿងញៀន និង​បទល្មើសឆ្លងដែន​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ភ្លៀងធ្លាក់ខ្លាំង៣សប្ដាហ៍ជាប់គ្នាបង្កជាទឹកជំនន់សម្លាប់មនុស្ស ១២៤ នាក់ ក្នុងប្រទេសប៉ាគីស្ថាន

ជីវិតកម្សាន្ដ២៩ នាទីutes មុន

Selena ជ្រើសរើស​ថ្ងៃ​រៀបការ ​ដោយ​សារ​តែ Taylor Swift

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្សេលេនស្គី ឌឺដង ពូទីន ថា​ខ្លាច​អាមេរិក ទើប​អត់​ហ៊ាន​ទម្លាក់​គ្រាប់បែក​ថ្ងៃលោក Kellogg មក​​ក្រុងកៀវ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន

សន្តិសុខសង្គម១៣ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

អត្ថាធិប្បាយ២១ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

Sokha Hotels

ព័ត៌មានពេញនិយម