Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំង៣សប្ដាហ៍ជាប់គ្នាបង្កជាទឹកជំនន់សម្លាប់មនុស្ស ១២៤ នាក់ ក្នុងប្រទេសប៉ាគីស្ថាន

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​Xinhua នៅថ្ងៃទី១៧ខែកក្កដា យ៉ាងហោចណាស់មនុស្ស ១២៤ នាក់បានស្លាប់ និង ២៦៤នាក់បានរងរបួសនៅក្នុងប្រទេសប៉ាគីស្ថានក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ដោយសារតែភ្លៀងខ្លាំងបង្កជាទឹកជំនន់។

ទឹកជំនន់ជន់លិចផ្លូវ (រូបភាព៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) ការស្លាប់ និងរបួសបានកើតឡើងចន្លោះពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី ១៦ ខែកក្កដា។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មនុស្សចំនួន ៨ នាក់ទៀតបានស្លាប់ និង ១១ នាក់ទៀតបានរងរបួស។

ខេត្ត Punjab រង​ការ​វាយ​ប្រហារ​ខ្លាំង​បំផុត​ដោយ​មនុស្ស​៤៩​នាក់​ស្លាប់ និង​១៥៨​នាក់​រង​របួស។ ចំណែកខេត្ត Khyber Pakhtunkhwa បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៣៨ នាក់ ខេត្ត Sindh មាន ២០ នាក់ និងខេត្ត Balochistan មានមនុស្ស ១៦ នាក់បានស្លាប់ ។ មនុស្សម្នាក់ក៏បានស្លាប់នៅក្នុងតំបន់ Kashmir ព្រំដែនជាមួយឥណ្ឌាដែលគ្រប់គ្រងដោយប៉ាគីស្ថានផងដែរ។

បុរសម្នាក់លីកូនឆ្លងទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ (រូបភាព៖ Xinhua)

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំចាប់ពីខែកក្កដាដល់ខែកញ្ញា ប្រទេសប៉ាគីស្ថានប្រឈមនឹងភ្លៀងមូសុងខ្លាំង ដែលជារឿយៗនាំឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ខូចខាតផ្ទះ និងផ្លូវថ្នល់ និងការបាត់បង់អាយុជីវិត ជាពិសេសនៅតំបន់ទំនាប និងជនបទ។

អាជ្ញាធរ​កំពុង​ព្រមាន​ប្រជាជន និង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់​ដើម្បី​ផ្តល់​ជំនួយ និង​ការ​ជួយ​សង្គ្រោះ​នៅ​តំបន់​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត៕

ក្រុមជួយសង្គ្រោះព្យាយាមជួយអ្នករងគ្រោះដោយសារទឹកជំនន់ហូរនាំចូលទន្លេ។ (រូបភាព៖ AP)
(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម