Connect with us

ព័ត៌មានអន្ដរជាតិ

អាម៉ាស់មិនស្ទើរ នាយកក្រុមហ៊ុនល្បីមួយ ត្រូវគេថតបាន​ឱប​មិត្តរួមការងារ​ ​ក្រៅ​ពី​ភរិយា

បានផុស

នៅ

យោងតាមកាសែត NYPost បានរាយការណ៍នៅថ្ងៃទី ១៨ ខែកក្កដា អំពីរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពីលោក Andy Byron នាយកប្រតិបត្តិនៃក្រុមហ៊ុន Astronomer ដែលជាក្រុមហ៊ុន AI មានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក បន្ទាប់​ពី​រូបភាព​លេច​ចេញ​បង្ហាញឲ្យឃើញ​រូប​លោក​កំពុង​ឱប​នារី​ម្នាក់​ផ្សេង​ទៀត​ក្រៅ​ពី​ភរិយា​របស់​លោក ​ក្នុង​ការ​ប្រគំ​តន្ត្រី Coldplay មួយ។

Andy Byron និង Kristin Cabot នៅឯការប្រគំតន្ត្រី Coldplay
រូបភាព៖ Storyful

ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលកាមេរ៉ា Kiss Cam បានបង្វែរនៅក្នុងកីឡដ្ឋាន ឬកន្លែងព្រឹត្តិការណ៍ផ្សេងទៀតក្នុងគោលបំណង​ថត​រូប​គូស្នេហ៍​ដែលបាន​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ ដោយ​ការ​ថើប​គ្នា​នៅ​មុខ​កាមេរ៉ា​។ កាមេរ៉ាបានចាប់លោក Byron និងនាង Kristin Cabot ប្រធានផ្នែកធនធានមនុស្ស កំពុងឱបគ្នាយ៉ាងស្អិតរមួត។ ប៉ុន្តែនៅពេលត្រូវគេចាប់ប្លង់ត្រូវអ្នកទាំងពីរ ភ្លាមៗនោះពួកគេស្រាប់តែភ័យស្លន់ស្លោ ហើយគេចពីកាមេរ៉ា​យ៉ាងលឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមការស៊ើបអង្កេតបន្ថែម បានរកឃើញថាអ្នកទាំងពីរបានរៀបការហើយ។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះមានកូនពីរនាក់ក្នុងបន្ទុក។ យ៉ាងណា ពីមុនមក លោក Byron ធ្លាប់បាននិយាយអំពីលោកស្រី Carlotta ថា នាងគឺជាអ្នកដឹកនាំដែលបង្ហាញឲ្យឃើញនៅក្នុងក្រុមហ៊ុនរីកចម្រើនពហុដំណាក់កាល ហើយចំណង់ចំណូលចិត្តរបស់នាងក្នុងការជំរុញកន្លែងការងារចម្រុះ និងរួមបញ្ចូលធ្វើឲ្យនាងសមឥតខ្ចោះសម្រាប់ក្រុមហ៊ុន៕

Andy Byron (ទីបីពី ឆ្វេង) និង Kristin Cabot (ស្តាំ)
រូបភាព៖ Bain Capital Ventures

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឃុំខ្លួនអត្តពលិកជម្រើសជាតិអ៊ីរ៉ង់៣រូប ក្រោយរំលោភបូកលើស្ត្រីជនជាតិកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ បើគ្រាន់តែគំនិត ទស្សនៈរបស់គេផ្ទុយពីយើង ចូរកុំប្រកាន់ខឹង ឬជេរប្រទេច

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងការពារជាតិបង្កើតបញ្ជាការដ្ឋានសមរភូមិព័ត៌មានក្នុងការឆ្លើយតបឱ្យលឿនរាល់សភាពការណ៍តាមព្រំដែន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អាម៉ាស់មិនស្ទើរ នាយកក្រុមហ៊ុនល្បីមួយ ត្រូវគេថតបាន​ឱប​មិត្តរួមការងារ​ ​ក្រៅ​ពី​ភរិយា

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ៤៩ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

Sokha Hotels

ព័ត៌មានពេញនិយម