ព័ត៌មានអន្ដរជាតិ
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Al Waleed bin Khaled bin Talal Al Saud ដែលគេហៅថា « The Sleeping Prince» បានសោយទិវង្គតហើយ កាលពីថ្ងៃសៅរ៍ទី១៩ខែកក្កដាឆ្នាំ២០២៥ ក្រោយសន្លប់អស់រយៈពេល២០ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Gulf News។

ព្រះអង្គបានធ្លាក់ក្នុងសភាពសន្លប់តាំងពីឆ្នាំ២០០៥មក នៅពេលទ្រង់មានព្រះជន្ម១៥វស្សា បន្ទាប់ពីជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស អំឡុងពេលទ្រង់កំពុងសិក្សានៅសាលាយោធា។ ឧប្បត្តិហេតុនោះ បណ្តាលឲ្យព្រះអង្គរងរបួសខួរក្បាលធ្ងន់ធ្ងរ និងហូរលោហិតក្នុងព្រះកាយ។
នៅឆ្នាំ២០១៩ មានរបាយការណ៍ថា ព្រះអង្គម្ចាស់បង្ហាញសញ្ញានៃចលនាតិចតួច ដូចជាកម្រើកម្រាមដៃ ឬងាកព្រះកេស ធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលនិងផ្តល់ក្តីសង្ឃឹមដល់សែរាជវង្ស។ ទោះយ៉ាងណា ព្រះអង្គមិនភ្ញាក់ព្រះកាយឡើយ។

អស់រយៈពេលជិតពីរទសវត្សរ៍ ព្រះបិតាទ្រង់គឺព្រះអង្គម្ចាស់ Khaled bin Talal មិនព្រមដកឧបករណ៍ទ្រទ្រង់ជីវិតចេញពីព្រះអង្គម្ចាស់ Al Waleed ឡើយ ដោយថា ព្រះរាជបុត្រអាចនឹងដឹងព្រះកាយវិញ។ ព្រះអង្គម្ចាស់ Khaled តែងតែចែករំលែករូបភាពនិងវីដេអូនៅលើបណ្តាញសង្គម អំពីព្រះរាជបុត្រ ធ្វើឲ្យគេអាណិតអាសូរនិងបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំជាមួយទ្រង់។
រឿងរ៉ាវរបស់ព្រះអង្គម្ចាស់ Al Waleed បានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម ជំនឿ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់បិតាចំពោះបុត្រា ទាក់ទាញចំណាប់អារម្មណ៍មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។
សូមជម្រាបថា ព្រះរាជពិធីបុណ្យសពគឺឡើងនៅថ្ងៃអាទិត្យទី២០ខែកក្កដាឆ្នាំ២០២៥ នៅវិហារ Imam Turki bin Abdullah Mosque ក្នុងទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកធម្មយាត្រាជាង១លាននាក់ សម្រុកទៅទីក្រុង Mecca ទោះរលកកម្ដៅលើសពី៤០អង្សា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


