ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស បារាំង និង ២៣ ប្រទេសទៀតទាមទារឱ្យបញ្ចប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់
នៅក្នុងសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពលមួយ ប្រទេសចំនួន ២៥ រួមទាំងចក្រភពអង់គ្លេស បារាំង អូស្ត្រាលី កាណាដា ជប៉ុន និងសហភាពអឺរ៉ុប បានទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា ដោយព្រមានថាការឈឺចាប់របស់ជនស៊ីវិលកាន់តែធ្ងន់ធ្ងរជាងពេលណាៗទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី២២ខែកក្កដា។

ប្រទេសទាំង២៥បានថ្កោលទោសការរឹតត្បិតជំនួយមនុស្សធម៌របស់អ៊ីស្រាអែល និងការសម្លាប់ជនស៊ីវិលដែលកំពុងស្វែងរកអាហារ និងទឹក ដោយថាកម្មវិធីជំនួយរបស់រដ្ឋាភិបាលអ៊ីស្រាអែលមានគ្រោះថ្នាក់ និងមិនអាចទទួលយកបាន។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសង្រ្គាមជាង ២១ ខែ ដែលបានបំផ្លិចបំផ្លាញប្រជាជននៅហ្គាហ្សាជាងពីរលាននាក់។ ចាប់តាំងពីចុងខែឧសភាមក មនុស្សយ៉ាងហោចណាស់ ៨៧៥ នាក់បានស្លាប់ ក្នុងពេលកំពុងព្យាយាមស្វែងរកជំនួយ។ បណ្តាប្រទេសនានាបានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង ការទទួលបានជំនួយទៅកាន់តំបន់ហ្គាហ្សាដោយគ្មានការពន្យាពេល និងកិច្ចពិភាក្សាដ៏មានប្រសិទ្ធភាពដើម្បីនាំមកនូវសន្តិភាពយូរអង្វែង។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បានសង្កត់ធ្ងន់ថា «មិនមានដំណោះស្រាយយោធាទេ» ដោយជំរុញឱ្យមានបទឈប់បាញ់បន្ទាប់ជាចុងក្រោយ។
សូមបញ្ជាក់ថាសង្គ្រាមនេះបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សចំនួន ១១២៩នាក់។ ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជាង ៥៩,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


