Connect with us

ព័ត៌មានអន្ដរជាតិ

មុនសោយទិវង្គត ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតសន្លប់ជាង២០ឆ្នាំ ជាសែរាជវង្សដ៏កំសត់បំផុត

បានផុស

នៅ

ព្រះអង្គម្ចាស់ Al-Waleed bin Khaled bin Talal Al Saud ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា ព្រះអង្គម្ចាស់ផ្ទុំលក់ (Sleeping Prince) របស់អារ៉ាប៊ីសាអូឌីត បានទទួលមរណភាពក្នុងព្រះជន្ម ៣៦ វស្សា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីចំណាយពេលជិតពីរទសវត្សរ៍ក្នុងស្ថានភាពសន្លប់។ ការសោយទិវង្គតរបស់ទ្រង់គឺជាការបញ្ចប់នៃជំពូកដ៏វែងអន្លាយនៃអារម្មណ៍ក្នុងប្រវត្តិសាស្ត្ររាជវង្សរបស់ប្រទេសស្ដេចប្រេងនេះផងដែរ។

រូបភាព៖guardian
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គម្ចាស់អង្គនេះ ប្រសូតនៅប្រហែលខែមេសា ឆ្នាំ ១៩៩០ នៅក្នុងសែរាជវង្សអារ៉ាប៊ីសាអូឌីតដ៏មានឥទ្ធិពល House of Saud ដែលជាកូនប្រុសរបស់ព្រះអង្គម្ចាស់ Khalid bin Talal និងក្មួយប្រុសរបស់មហាសេដ្ឋីព្រះអង្គម្ចាស់ Al-Waleed bin Talal ។

យ៉ាងណាក៏ដោយ រឿងរ៉ាវដ៏សោកសង្រេងនិងកំសត់របស់រាជបុត្រអង្គនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាតិ និងការអាណិតអាសូរជាសាកល បន្ទាប់ពីឧបទ្ទវហេតុដ៏អាក្រក់មួយកាលពីឆ្នាំ២០០៥ បានកើតឡើងលើទ្រង់ នៅពេលកំពុងសិក្សានៅសាលាយោធាក្នុងទីក្រុងឡុងដ៍ ទ្រង់បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានការហូរឈាមក្នុងខួរក្បាល និងរបួសផ្នែកខាងក្នុង រហូតដល់សន្លប់ផ្នែកលូតលាស់ដែលមានរយៈពេលជិត២ ទសវត្សរ៍។

អស់រយៈពេល ២០ឆ្នាំមក គ្រួសាររបស់ទ្រង់ ជាពិសេសគឺព្រះអង្គម្ចាស់ Khaled ដែលជាបិតា តែងតែនៅតែនៅក្បែរបុត្រសំណព្វដោយប្រកាន់ខ្ជាប់នូវក្តីសង្ឃឹម និងជំនឿយ៉ាងមុតមាំថាថ្ងៃណាមួយបុត្រានឹងដឹងព្រះកាយវិញជាក់ជាមិនខានឡើយ។

ដោយសារតែព្រះអង្គម្ចាស់ស្ថិត​ក្នុង​ស្ថានភាពសន្លប់ជាប់​រហូត និងរស់ពឹងលើម៉ាស៊ីនជំនួយខ្យល់។ ទ្រង់​ត្រូវ​បាន​គេ​នាំ​ត្រឡប់​ទៅ​ទីក្រុងរីយ៉ាដ ដោយ​បាន​ទទួល​ការ​ថែទាំ​សុខភាព​ជា​បន្ត​បន្ទាប់​នៅទីក្រុងវេជ្ជសាស្ត្រ King Abdulaziz។ ទោះបីជាមិនមានសញ្ញានៃការជាសះស្បើយពេញលេញក៏ដោយ ចលនាម្តងម្កាលទ្រង់តែងតែបញ្ចេញសកម្មភាពដូចជា កន្ត្រាក់ម្រាមដៃ បានជំរុញឲ្យមានការសង្ឃឹមថាថ្ងៃណាមួយទ្រង់អាចនឹងភ្ញាក់ពីការផ្ទុំដ៏យូរអង្វែងនេះ។

ជាច្រើនឆ្នាំមកនេះ គ្រួសាររបស់ទ្រង់ជាពិសេសព្រះបិតា បាននិយាយអំពីចលនារាងកាយបន្តិចបន្តួចរបស់បុត្រដូចជា កន្ត្រាក់ម្រាមដៃ ឬព្រិចភ្នែក។ ទាំងនេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយត្រូវបានបកស្រាយដោយមនុស្សជាច្រើនថាជាសញ្ញានៃការជាសះស្បើយដែលអាចកើតមាន ទោះបីជាគ្រូពេទ្យបានចាត់ទុកពួកគេថាជាការឆ្លុះបញ្ចាំងដោយអចេតនាក៏ដោយ។

រូបភាព៖timesnownews

យ៉ាងណាមិញ ក្នុងរយៈពេល ២០ ឆ្នាំនៃការសន្លប់របស់បុត្រា បិតារបស់ទ្រង់បានបដិសេធមិនព្រមបញ្ចប់ជីវិតបុត្រដោយការដកបំពង់​ខ្យល់ឡើយ។ ព្រះអង្គម្ចាស់ Khaled បានមានបន្ទូលជាសាធារណៈថា មានតែព្រះទេដែលមានសិទ្ធិកំណត់ជោគវាសនារបស់បុត្រាព្រះអង្គ។ ការលះបង់របស់ស្ដេចអង្គនេះ បានបន្លឺឡើងយ៉ាងខ្លាំងនៅក្នុងសង្គមអារ៉ាប៊ីសាអូឌីត ដែលជាកន្លែងដែលមានជំនឿ។ ជាពិសេសការតស៊ូរបស់សែរាជវង្ស បានក្លាយជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃជំនឿ ការលះបង់ក្នុងគ្រួសារ និងការអត់ធ្មត់នៅក្នុងពិភពអារ៉ាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រួសៗពីត្បូងពេជ្រខៀវ សំខាន់ខ្លាំងចំពោះស្ដេចអារ៉ាប៊ីសាអូឌីត ដល់ថ្នាកខឹងថៃជាង៣០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មុនសោយទិវង្គត ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតសន្លប់ជាង២០ឆ្នាំ ជាសែរាជវង្សដ៏កំសត់បំផុត

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងការងាររៀបចំសិក្ខាសាលា “គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥”

កីឡា២៩ នាទីutes មុន

ក្រាក់​ ពិសិដ្ឋ​ ផ្លាស់ប្ដូរ​ទ្រនំ​ថ្មី​ភ្លាម​ចាប់​ផ្ដើម​ហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន​នៅ​ខែ​សីហា​ ២០២៥​

សុខភាព៤១ នាទីutes មុន

ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី អំពាវនាវពលរដ្ឋសម្អាតសំណល់មាន​ទឹកដក់ជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាមនារដូវវស្សា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម