Connect with us

ជីវិតកម្សាន្ដ

អុឹម ជីវ៉ា ថា បើរឿងស្នេហ៍ មាស សុខសោភា ជារឿងពិត លោកជូនពរនិងផ្តាំកុំឱ្យនាងខ្វល់សម្តីអ្នកដទៃ

បានផុស

នៅ

ស្របពេលដែលរឿងរ៉ាវរបស់តារាចម្រៀងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា កំពុងតែផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាថ្មី ក្រោយលោក វង្ស ចក្រាយុទ្ធ ហៅតាសក់សភ្នំត្បែងប្រកាសថា ខ្លួនគឺជាស្វាមីនាងនោះ តារាសម្តែងលោក អុឹម ជីវ៉ា បានបញ្ចេញទស្សន:ផ្ទាល់ខ្លួនថា បើជារឿងពិតលោកសូមជូនពរ មាស សុខសោភា ឱ្យមានសុភមង្គលហើយកុំខ្វល់ពីមាត់អ្នកដទៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីយ៉ាងណាតារាប្រុសលោក អុឹម ជីវ៉ា បានអះអាងថា លោកនៅតែគាំទ្រនិងលើកទឹកចិត្តមិត្តភ័ក្តិគឺអ្នកនាង មាស សុខសោភា ជានិច្ច។ លោក អុឹម ជីវ៉ា បានចេញមកបញ្ជាក់ថា “បើជារឿងពិតមានតែជូនពរឱ្យសម្លាញ់ មាស សុខសោភា បានសុខសុភមង្គលនិងស្រលាញ់គ្នារហូត”។

លោក អុឹម ជីវ៉ា លើកឡើងបន្តទៀតថា “ស្នេហាគឺជាការស្រលាញ់ជ្រើសរើសដោយខ្លួនឯង មិនអាចមានអ្នកណាមកបង្ខំបានឡើយហើយកុំខ្វល់ពីមាត់អ្នកដទៃ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ សំខាន់គឺឱ្យតែមានសេចក្តីសុខផ្លូវចិត្តបានហើយខ្ញុំនៅតែគាំទ្រមិត្តជានិច្ច អំពើល្អមិនសាបសូន្យ”។

តាមរយ:ការលើកឡើងរបស់តារាសម្តែងលោក អុឹម ជីវ៉ា ខាងលើនេះដែរ ក៏មានការបញ្ចេញមតិវែកញែកពីសំណាក់លេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនផងដែរ ជុំវិញរឿងរ៉ាវរបស់តារាចម្រៀងអ្នកនាង មាស សុខសោភា ជាមួយលោក វង្ស ចក្រាយុទ្ធ ហៅតាសក់សភ្នំត្បែង ខណ:លោក អ៉ឹម ជីវ៉ា បាននិយាយដោយខ្លីដែរថា បើមិនទាន់ឃើញនឹងភ្នែកកុំអាលជឿ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម