កីឡា
នារី ជប៉ុន ប៉ះ ប្រេស៊ីល ខណៈ អ៊ីតាលី ប៉ះ ប៉ូឡូញ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលីគបាល់ទះពិភពលោក VNL
ការប្រកួតលីគបាល់ទះនារីពិភពលោក FIVB Women’s Volleyball Nations League ឆ្នាំ ២០២៥ រកឃើញក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ។

ក្រុមបាល់ទះនារី អ៉ីតាលី បានយកឈ្នះ ក្រុមនារី សហរដ្ឋអាមេរិក ដោយលទ្ធផល ៣-០ កាលពីថ្ងៃទី២៣ ខែកក្កដា ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបក្រុមនារី ប៉ូឡូញ ដែលបានយកឈ្នះ នារីចិន ដោយលទ្ធផល ៣-២ ក្នុងវគ្គ ៨ ក្រុមចុងក្រោយដូចគ្នា។

ជាមួយគ្នានេះ ក្រុមនារី ជប៉ុន បានយកឈ្នះ ក្រុមនារី តួកគី ដោយលទ្ធផល ៣-២ កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ក្នុងវគ្គ ៨ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបក្រុមនារីខ្លាំង ប្រេស៊ីល ដែលបានយកឈ្នះ ក្រុមនារី អាល្លឺម៉ង់ ដោយលទ្ធផល ៣-០ នៅវគ្គ ៨ ក្រុមចុងក្រោយ។

ដូច្នេះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារី អ៉ីតាលី ប៉ះនារី ប៉ូឡូញ ហើយក្រុមនារី ជប៉ុន ប៉ះ ក្រុមនារី ប្រេស៊ីល នៅថ្ងៃទី២៦ ខែកក្កដា ដើម្បីប្រជែងកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


