កីឡា
ចប់សប្តាហ៍ទី២ ប្រេស៊ីល ឈរលើកំពូលតារាងបាល់ទះពិភពលោក Men’s Volleyball Nations League
ក្រុមបាល់ទះជម្រើសជាតិ ប្រេស៊ីល បានក្លាយជាក្រុមតែមួយគត់ដែលចាញ់តែ១គត់ ក្នុងចំណោម ៨ ប្រកួត លីគបាល់ទះជើងឯកជាតិពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៥ ដែលបានបញ្ចប់សប្តាហ៍ទី២។
ប្រេស៊ីល បន្តភាពខ្លាំងដោយបានឈ្នះ ៧ ប្រកួត និងចាញ់ ១ ប្រកួត រកបាន ២០ពិន្ទុ ឈរលើកំពូលតារាង។ កាលពីសប្តាហ៍ទី១ ពួកគេបានឈ្នះ អ៉ីរ៉ង់ ៣-០, ចាញ់ គុយបា ២-៣, ឈ្នះ អ៊ុយក្រែន ៣-២, និង ឈ្នះ ស្លូវេនី ៣-០ ហើយនៅសប្តាហ៍ទី២ ឈ្នះកាណាដា ៣-០, ឈ្នះ ចិន ៣-០, ឈ្នះ អ៉ីតាលី ៣-២ និង ឈ្នះ ប៉ូឡូញ ៣-១។

ជាមួយគ្នានេះ ក្រុមប៉ូឡូញ ឈ្នះ ៦ និងចាញ់ ២ ឈរលេខ២ ហើយក្រុមអ៉ីតាលី ឈ្នះ ៦-២ ឈរលេខ៣ ហើយជប៉ុនឈរលេខ ៤ ពីការឈ្នះ ៥ និងចាញ់ ៣។ ៣ក្រុមផ្សេងទៀតគឺ បារាំង អ៊ុយក្រែន និងអាហ្សង់ទីន ក៏ឈ្នះ ៥ និងចាញ់ ៣ ដូចគ្នា។
ចំពោះ ចិន ដែលទទួលធ្វើម្ចាស់ផ្ទះការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ស្ថិតនៅលេខ ១៥ តាមរយៈការឈ្នះ ២ ប្រកួត និងចាញ់ ៦ ប្រកួត ប៉ុន្តែនឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះ ខណៈក្រុមផ្សេងទៀតទាល់តែឈរពីលេខ ១ ដល់ លេខ ៧ ទើបអាចឡើងទៅវគ្គបន្តទៀតបាន។
ទោះបីជាយ៉ាងណា ការប្រកួតនៅសល់ចំនួន៤ លើកទៀត ក្នុងសប្តាហ៍ទី៣ ដែលជាសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៦ ដល់ ទី ២០ ខែកក្កដាទើបចប់វគ្គសន្សំពិន្ទុ៕














អត្ថបទ៖ វីរបុត្រ
Photo by Volleyballworld
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


