Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម ស្នើពលរដ្ឋខ្មែរតាមភូមិស្រុក កុំផឹកស្រាឬចាក់ធុងបាស់រាំសប្បាយ ខណ:ស្រុកទេសកំពុងតែវឹកវរ

បានផុស

នៅ

តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ចេញមុខអំំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅតាមភូមិស្រុកកុំផឹកស្រាឬចាក់បាស់រាំលេងសប្បាយអំឡុងពេលដែលស្រុកទេសកំពុងតែវឹកវរពីកាឈ្លានរបស់សត្រូវដែលជាចោរសៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ថា ចាប់តាំងពីការផ្ទុះអាវុធឈ្លានពានពីសំណាក់ទាហានសៀមមកលើកងទ័ពកម្ពុជាគឺមានសិល្បករសិល្បការិនីល្បីៗរបស់ខ្មែរបានបង្ហោះសា រថ្កោលទោសអំពើអាកក្រក់របស់សៀមនិងរួមគ្នាផ្តល់ កំលាំងចិត្តនិងនាំគ្នាបួងសួងដល់បារមីវត្ថុស័ក្កិសិទ្ធិឲ្យជួយថែរក្សារការពារដល់បងប្អូនវីរកងទ័ពខ្មែរនៅជួរមុខឲ្យទទួលបានជ័យជំនះនិងមានសុវត្ថិភាព។

អ្នកនាង ខាត់ សុឃីមបានបង្ហោះខ្លឹមសារដោយស្នើយ៉ាងទទូចដល់មហាជនខ្មែរថា “ស្រុកទេសកំពុងតែវឹកវរបងប្អូនកងទ័ពខ្មែរកំពុងតែយកជីវិតទៅលះបង់ដើម្បីជាតិសូមបងប្អូនតាមភូមិស្រុក កុំផឹកស្រា​ឬចាក់បាសរាំលេងសប្បាយត្រូវតែនាំគ្នាបួងសួងឲ្យពួកគាត់បានសំណាងល្អ”។

អ្នកនាង ខាត់ សុឃីម បានបន្តថា “សូមបួងសួងបារមីវត្ថុស័ក្តិសិទ្ធ​ ជួយឃុំគ្រងថែរក្សាការពារបងប្អូនក្មួយៗ សមរភូមិមុខសូមអោយសត្រូវមកពីមុខសូមឲ្យរំលង​ សត្រូវមកពីខ្នងសូមឲ្យរលា​យខ្ចាត់ខ្ចាយ”។ អ្នកនាងបន្ថែមថា “ខ្មែរខ្លះនៅផ្ទះខ្លះនៅលក់ខ្លះកំពុងធ្វើការតែបេះដូង យើងនៅព្រំដែនជាមួយវីរ:ជនការពារទឹកដីអធិបតេយ្យជាតិយើង”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម