ព័ត៌មានជាតិ
អភិបាលរងខេត្ត៖ សភាពការណ៍ក្នុងខេត្តឧត្តរមានជ័យ មិនទាន់ថមថយនៅឡើយ ខណៈសាលារៀនទូទាំងខេត្តត្រូវបានផ្អាក
លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ បានប្រាប់ «កម្ពុជាថ្មី» ថា គិតត្រឹមរសៀលនេះ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ មិនទាន់មានភាពធូរស្បើយនៅឡើយទេ ខណៈសាលារៀនទូទាំងខេត្តឧត្តរមានជ័យត្រូវបានផ្អាក។

អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា «សភាពការណ៍នៅជួរមុខ ក្នុងទឹកដីខេត្តឧត្តរមានជ័យ ការប៉ះទង្គិចគ្នាមិនទាន់មានភាពធូរស្បើយនៅឡើយទេ ដោយបំណងឈ្លានពានដឹកដីខ្មែរយើងពីសំណាក់ទ័ពថៃនោះក៏នៅតែគឃ្លើន ហើយនៅតែបន្តឈ្លានពានរហូតដល់ធ្វើការបំផ្ទុះអាវុធមុនតាំងពីព្រឹកមិញមក ហើយវីរៈកងទ័ពខ្មែរក៏នៅតែបន្តស្ពាយសព្វាវុធដើម្បីតតាំងការពារទឹកដីរបស់យើងដែរ»។ លោកបន្តថា ដោយសារតែសភាពការណ៍មិនល្អបែបនេះ សាលារៀន និងទីតាំងមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាក ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស មិនឱ្យដំណើរការឡើយនៅក្នុងថ្ងៃនេះ។
ដោយឡែក ប្រជាពលដ្ឋជាជនភៀសសឹក ដែលត្រូវបានជម្លៀសទៅទីតាំងមានសុវត្ថិភាព មានការកើនឡើងរហូតដល់ជាង ៣ ៥០០គ្រួសារ នៅក្នុងទីទួលសុវត្ថិភាពទាំងអស់ដែលខត្តឧត្តរមានជ័យបានរៀបចំ ដើម្បីការពារអាយុជីវិតពលរដ្ឋ។ ប៉ុន្តែអ្វីដែលជារឿងអកុសលនោះ គឺមានប្រជាប្រជាពលរដ្ឋជាជនស៊ីវិល បានរងគ្រោះដោយសារការឈ្លានពានរបស់ទ័ពថៃ ក្នុងនោះបានធ្វើឱ្យលោកតាម្នាក់ អាយុជាង ៧០ឆ្នាំ បានបាត់បង់ជីវិត ហើយស្ត្រី និងកុមារ ចំនួន ៥នាក់ផ្សេងទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា កងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាមុន ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនតបវិញ ដែលបណ្តាលឱ្យមានការផ្ទុះអាវុធយ៉ាងខ្លាំងក្លា រាលដាលពីតំបន់មួយទៅតំបន់មួយ។ ក្នុងការវាយប្រហារមកលើកម្ពុជានេះដែរ ភាគីថៃបានប្រើប្រាស់សពា្វវុធធន់ធ្ងន់ រួមទាំងយន្តហោះចម្បាំង F-16 ផងដែរ៕

អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


