ព័ត៌មានអន្ដរជាតិ
ថៃ ទទួលស្គាល់ថា ខ្លួនពិតជាទម្លាក់គ្រាប់បែកចង្កោមលើកម្ពុជាមែន
ប្រទេសថៃបានទទួលស្គាល់ថា ខ្លួនពិតជាប្រើគ្រាប់បែកចង្កោមទម្លាក់មកលើកម្ពុជាមែន ប៉ុន្តែបែរជានិយាយដោះសារទាំងមិនខ្មាសមាត់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមគឺស្របតាមគោលការណ៍ «សមាមាត្រ» ហើយមិនបានរំលោភលើអនុសញ្ញានោះទេ ព្រោះប្រទេសថៃមិនមែនជាភាគីនៃអនុសញ្ញា។

តាមការអះអាងរបស់អ្នកនាំពាក្យកងទ័ពថៃ លោក វិនថៃ ស៊ូវ៉ារី កាលពីថ្ងៃសុក្រទី២៥ខែកក្កដាឆ្នាំ២០២៥, ការប្រើប្រាស់គ្រាប់បែកចង្កោមគឺស្របតាមគោលការណ៍ «សមាមាត្រ» ហើយមិនបានរំលោភលើអនុសញ្ញានោះទេ ព្រោះប្រទេសថៃមិនមែនជាភាគីនៃអនុសញ្ញា ដូច្នេះអនុសញ្ញានោះមិនមានការចងកាតព្វកិច្ចឡើយ។ វាមិនមែនជាមីនប្រឆាំងមនុស្សទេ ហើយគ្មានផលប៉ះពាល់រយៈពេលវែងឡើយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លុះត្រាតែចាំបាច់ដើម្បីកំណត់គោលដៅយោធា ដើម្បីជួយបង្កើនសមត្ថភាពក្នុងការបំផ្លាញគោលដៅទាំងនោះ។

ទោះមានការនិយាយដោះសារបែបនេះក្តី ថៃកំពុងប្រឈមការថ្កោលទោសពីអន្តរជាតិ ព្រោះតែរំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទីក្រុងអូស្លូ (CCM) ឆ្នាំ២០០៨ ដែលចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០១០។
អនុសញ្ញានេះហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមទាំងអស់ ហើយដ្បិតថៃមិនមែនជាភាគីអនុសញ្ញានេះក៏ដោយ ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានគេចាត់ទុកថាជាការរំលោភលើគោលការណ៍មនុស្សធម៌អន្តរជាតិដោយសារតែ ផលប៉ះពាល់មិនរើសអើង និងគ្រោះថ្នាក់រយៈពេលវែងដល់ជនស៊ីវិល។
លក្ខណៈរបស់គ្រាប់បែកនេះគឺផ្ទុះចេញគ្រាប់តូចៗជាច្រើនគ្រាប់ក្នុងតំបន់ធំទូលាយ និងគ្រោះថ្នាក់នៃគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់ ដែលបន្តគំរាមកំហែងដល់ជនស៊ីវិល ជាពិសេសកុមារ រាប់ឆ្នាំក្រោយសង្គ្រាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ UN អាចនឹងថ្កោលទោស ថៃ ដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ទម្លាក់គ្រាប់បែកចង្កោមលើ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


