ព័ត៌មានអន្ដរជាតិ
UN អាចនឹងថ្កោលទោស ថៃ ដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ទម្លាក់គ្រាប់បែកចង្កោមលើ កម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា ចាប់ពីខ្ទង់ម៉ោង៣រំលងអធ្រាត្រថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងគឃ្លើន ដោយប្រើគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិហាមឃាត់ ខណៈអង្គការសហប្រជាជាតិ (UN) នឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទង្វើរបស់ថៃ។

អាជ្ញាធរមីនកម្ពុជា បានរាយការណ៍ពីការរកឃើញគ្រាប់បែកចង្កោម នៅក្នុងតំបន់ព្រំដែនកម្ពុជា បន្ទាប់ពីថៃវាយប្រហារ ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពថៃ បានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងជា ឧក្រិដ្ឋកម្មសង្គ្រាម។
ថៃកំពុងប្រឈមការថ្កោលទោសពីអន្តរជាតិ ដោយសាររំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទីក្រុងអូស្លូ (CCM) ឆ្នាំ២០០៨ ដែលចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០១០។ អនុសញ្ញានេះហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមទាំងអស់។
ដ្បិតថៃមិនមែនជាភាគីអនុសញ្ញានេះក៏ដោយ ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានគេចាត់ទុកថាជាការរំលោភលើគោលការណ៍មនុស្សធម៌អន្តរជាតិដោយសារតែ ផលប៉ះពាល់មិនរើសអើង និងគ្រោះថ្នាក់រយៈពេលវែងដល់ជនស៊ីវិល។
លក្ខណៈរបស់គ្រាប់បែកនេះគឺផ្ទុះចេញគ្រាប់តូចៗជាច្រើនគ្រាប់ក្នុងតំបន់ធំទូលាយ និងគ្រោះថ្នាក់នៃគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់ ដែលបន្តគំរាមកំហែងដល់ជនស៊ីវិល ជាពិសេសកុមារ រាប់ឆ្នាំក្រោយសង្គ្រាម។
អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ជាច្រើន នឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់ថៃ ខណៈបណ្តារដ្ឋជាភាគីនៃអនុសញ្ញា CCM និងប្រទេសដទៃទៀតដែលយកចិត្តទុកដាក់លើបញ្ហាមនុស្សធម៌ អាចនឹងដាក់សម្ពាធការទូតលើប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ រំលោភច្បាប់អន្តរជាតិ ដោយវាយប្រហារបង្កការខូចខាតដល់ប្រាសាទព្រះវិហាររបស់ កម្ពុជា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


