ជីវិតកម្សាន្ដ
អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ ស្នើបន្តសាមគ្គីគ្នា កុំឱ្យការអាក់អន់ចិត្តមួយពេល ឈានដល់ការបែកបាក់ផ្ទៃក្នុង
បន្ទាប់ពីបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជា-ថៃ បានចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃ២៨ ឈានចូលថ្ងៃទី២៩ កក្កដានេះ សាធារណជនខ្មែរមួយចំនួន ចាប់ផ្តើមងាកមកសម្តែងការមិនពេញចិត្ត ចំពោះភាពអសកម្មរបស់បុគ្គលមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម ខណៈហាក់ពុំបើកចិត្តស្តាប់ហេតុផលគ្នានិងគ្នានោះឡើយ។

សកម្មភាពនេះ បានធ្វើឱ្យមានក្តីព្រួយបារម្ភផងដែរក្នុងចំណោមមហាជនខ្មែរក្នុងស្រុកនិងក្រៅស្រុក ក៏ដូចជាមន្ត្រីរាជការ ជំរុញឱ្យអ្នកមានឥទ្ធិលលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនចេញមុខស្នើសុំឱ្យជនរួមជាតិខ្មែរ បើកចិត្ត អធ្យាស្រ័យ និងបន្តសាមគ្គីគ្នាដើម្បីជាតិ។
ដោយសង្កេតឃើញបែបនេះ លោក ឆេង សុភ័ក្ត្រ អ្នកផលិតមាតិកាល្បីឈ្មោះ ដែលសាធារណជនស្គាល់ ពូជ្រួញ ស្ថាបនិករៀនថត បានចេញមកស្នើឱ្យមហាជនកុំបន្តសកម្មភាពបន្ទោសនិងជេរប្រមាថគ្នា។ លោកថា “បើយើងបែកបាក់ផ្ទៃក្នុង គឺហានិភ័យខ្ពស់! យើងខ្លាំង ពេលដែលពួតដៃគ្នាជួយជាតិ”។
លោកបន្ថែមទៀតថា “អ្នកមិនខ្វល់ យើងទុកឲ្យគាត់រស់នៅបែបគាត់ទៅ ខ្ញុំជឿថា គាត់ក៏ចង់ធ្វើអ្វីដែរ តែអាចនឹងគាំងយោបល់គិតមិនទាន់ ឬមានហេតុផលផ្ទាល់ខ្លួន។ យើងគ្រាន់តែចាំទុកទៅថា អ្នកណាបានចូលរួម អ្នកណាគាត់បានធ្វើអ្វី! មិនចាំបាច់ដល់ថ្នាក់ជេរ ឬ ដាក់គំនាបលើគ្នាទេ”។
ជុំវិញរឿងរ៉ាវនេះ លោកស្រី មុីសន សុធារី ក្នុងកម្មវិធី KPTTalk កាលពីម្សិលមិញនេះ ក៏បានលើកយោបល់ជូនពីវ៊ចារណាចំណុចខុសគ្នានៃការប្រតិកម្មរបស់មនុស្សផងដែរ។ សូមស្តាប់ការលើកឡើងលម្អិតតាមរយៈវីដេអូខាងក្រោមនេះ៖
ក្នុងន័យនេះ ចង់សំដៅដល់ថា មិនថាក្នុងកាលៈទេសៈនេះ ឬនាពេលអនាគតទៅមុខ កម្លាំងរួបរួមសាមគ្គីជាតិ ពិតជាសំខាន់។ ជំនួសឱ្យការចំណាយពេលចំណាយចិត្តលើការដាក់គំនាបគ្នា ឬបន្ទោសបង្អាប់ជាន់ពន្លិចគ្នា លោកស្រី មុី សនសុធារី ក៏ដូចជាសាធារណជនខ្មែរ រួមនិងថ្នាក់ដឹកនាំផង ចង់មើលឃើញខ្មែរបន្តរួបរួមតម្កល់សាមគ្គីភាពជាតិជាធំ។ ដ្បិតអី កន្លងមកច្រើនជំនាន់មកហើយ ខ្មែរឆ្លងកាត់នូវភាពឈឺចាប់ ជូរចត់នៃការបែកបាក់ផ្ទៃក្នុងនេះ “កុំឱ្យប្រវត្តិសាស្ត្រច្រំដែល”។
ជាមួយគ្នានេះ សាធារណជនជាច្រើន បានបានចេញសារស្នើសុំកុំឱ្យសកម្មភាពជានៃការមិនពេញគ្នានេះ ធ្ងន់ធ្ងរឈានដល់ការបែកបាក់ផ្ទៃក្នុង ដោយចាត់ទុកថា ការបាត់សាមគ្គីភាពគ្នា ស្មើនឹងបើកឱកាសចោរឈ្លានពានមានឱកាសជាន់ខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


