ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ត្រៀមនិពន្ធបទចម្រៀងពាក់ព័ន្ធចោរសៀមឈ្លានពានប្លន់ទឹកដី ទុកជាសារដល់កូនខ្មែរគ្រប់ជំនាន់
តារាចម្រៀងជើងចាស់ល្បីល្បាញលោក សុះ ម៉ាច បានបញ្ជាក់ឲ្យដឹងថាលោកកំពុងតែងនិពន្ធចម្រៀង១បទនិងច្រៀងដោយរូបលោកផ្ទាល់ពាក់ព័ន្ធទង្វើ និងប្រវត្តិសាស្ត្រដ៏អាកក្រក់សៀមដែលតែងប្លន់ចង់បានទឹកដីកម្ពុជា សម្រាប់ទុកជាសារដល់កូនខ្មែរគ្រប់ជំនាន់ផងដែរ។

លោក សុះ ម៉ាច បានរៀបរាប់ឲ្យដឹងថាសូមប្រាប់ទៅចោរសៀមឈ្លានពានថា តារាចម្រៀងខ្មែរម្នាក់គឺនេះឈ្មោះ សុះ ម៉ាច (sos mach singer star) មានតួនាទីការពារសម្បត្តិវប្បធម៌ និងបូរណភាពដីខ្មែរ។ បើសុំទិដ្ឋាការ( Visa) ចូលដីសៀមកុំឲ្យអីព្រោះលោកក៏គ្មានបំណងជាន់ដីអ្នកទៀតដែរ ដរាបណាអ្នកមិនប ញ្ឈប់ម ហិច្ឆតាឈ្លានពានដីខ្មែរតទៅទៀត។
តារាចម្រៀងលោក សុះ ម៉ាច បានសង្កត់ធ្ងន់ថា “ពីមុន ខ្ញុំជាន់ដី អ្នកគ្រាន់តែចង់ទៅឃើញដីខ្មែរដែលអ្នកប្លន់ និងគិតថាអ្នកជាអ្នកជិតខាងរបស់ខ្ញុំតែប៉ុណ្ណោះ ខ្ញុំក៏បាននិពន្ធចម្រៀង១បទ និងច្រៀងដើម្បីជាកាដូឲ្យអ្នកឯង និងសម្រាប់ទុកជាសារដល់កូនខ្មែរគ្រប់ជំនាន់”។
លោក សុះ ម៉ាចបន្ថែមថា “ខ្ញុំសូមទោសផងដល់ជនជាតិថៃ ដែលល្អមិនគាំទ្រទង្វើរដ៏អាក្រក់របស់រដ្ឋាភិបាលខ្លួន ខ្ញុំគ្មានចេតនារើសអើងឡើយ គឺខាងអ្នកបង្ខំខ្ញុំឲ្យធ្វើដូច្នេះ។ បន្ទាប់មានការផ្ទុះអាវុធដែលបង្កឡើងដោយទាហារសៀមបាញ់មកលើកម្ពុជាមុន ហើយប្រទេសកម្ពុជាប្រើសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន គឺមានប្រជាជនទូទាំងប្រទេសព្រមនឹងអ្នកសិល្ប:ខ្មែរចេញមកថ្កោលទោសអំពើអាក្រក់ឈ្លានពានរបស់សៀម”៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


