ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស ប្រកាសធ្វើការបោះឆ្នោតមុនកំណត់និងកែទម្រង់ប្រជាធិបតេយ្យ
នៅថ្ងៃខួបលើកទីមួយនៃការធ្វើបដិវត្តន៍ដ៏ធំរបស់ប្រទេសបង់ក្លាដែសកាលពីឆ្នាំ ២០២៤ មេដឹកនាំបណ្តោះអាសន្នលោក Muhammad Yunus បានប្រកាសផែនការរៀបចំការបោះឆ្នោតជាតិក្នុងខែកុម្ភៈឆ្នាំក្រោយ ដោយផ្លាស់ប្តូរកាលបរិច្ឆេទលឿនជាងការគ្រោងទុកដំបូង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី០៦ខែសីហា ការប្រកាសត្រូវបានធ្វើឡើងក្នុងអំឡុងពេលប្រារព្ធពិធីខួបបដិវត្តន៍ក្នុងក្រុង Dhaka ដែលប្រជាជនបានហៅការដួលរលំរបស់អតីតនាយករដ្ឋមន្ត្រី Sheikh Hasina ថាជា «ការរំដោះទីពីររបស់ប្រទេស»។
លោក Muhammad Yunus ដែលឈ្នះរង្វាន់ណូបែលសន្តិភាពអាយុ ៨៥ឆ្នាំឥឡូវនេះបានដឹកនាំប្រទេសបង់ក្លាដែសបណ្ដោះអាសន្នបាននិយាយថាប្រទេសនេះគឺជិតក្លាយជាប្រជាធិបតេយ្យពេញលេញហើយ។ លោកបានសន្យាថានឹងមានការបោះឆ្នោតដោយសេរី និងដោយសន្តិវិធី ប៉ុន្តែបានព្រមានថាមនុស្សមួយចំនួនមកពីរដ្ឋាភិបាលចាស់កំពុងព្យាយាមរារាំងវឌ្ឍនភាព។
គួររម្លឹកថាលោកស្រី Hasina ត្រូវបានដកចេញពីតំណែងបន្ទាប់ពីការតវ៉ារបស់និស្សិតជាច្រើនខែ ហើយឥឡូវនេះកំពុងរស់នៅក្នុងប្រទេសឥណ្ឌា។ លោកស្រី កំពុងស្ថិតក្នុងការកាត់ទោសពីបទរំលោភសិទ្ធិមនុស្ស។
មនុស្សជាច្រើនបានគាំទ្រការប្រកាសរបស់លោក Yunus ទោះបីជាបញ្ហាប្រឈមនៅតែមានក៏ដោយ ក៏មនុស្សជាច្រើនជឿថាការផ្លាស់ប្តូរពិតប្រាកដរបស់ប្រទេសបង់ក្លាដែសនឹងមកដល់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


