ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានពីការវាយប្រហារដោយព្យុះភ្លៀង ខ្យល់កន្ត្រាក់និងរន្ទះបាញ់ ទូទាំងប្រទេស
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យពលរដ្ឋខ្លួនប្រយ័ត្នចំពោះព្យុះភ្លៀង ខ្យល់កន្ត្រាក់និងរន្ទះបាញ់ ដែលនឹងវាយប្រហារទូទាំងប្រទេសនៅចុងសប្តាហ៍នេះ។

ក្នុងសេចក្តីប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥ នាយកដ្ឋានខាងលើបានឲ្យដឹងថា គ្រោះធម្មជាតិនេះនឹងចាប់វាយប្រហារពីថ្ងៃសុក្រទៅ ខណៈតំបន់ភាគខាងជើងនិងខាងត្បូង នឹងរងគ្រោះខ្លាំងជាងគេ។
មិនត្រឹមព្យុះភ្លៀង ខ្យល់កន្ត្រាក់និងរន្ទះបាញ់ទេ ថៃក៏ព្រមានអ្នកនេសាទឲ្យប្រយ័ត្នខ្លួនផងដែរ ពេលចេញទូក ព្រោះថារលកសមុទ្រអាចខ្ពស់ដល់ ២ម៉ែត្រឯណោះ។
មួយរយៈចុងក្រោយនេះ ឃើញថាប្រទេសថៃ ត្រូវជួបគ្រោះធម្មជាតិផ្ទួនៗ មានទាំងរញ្ជួយដី ទឹកជំនន់ផង បាក់ដី និងរលកកម្តៅផងដែរ។
សរុបសេចក្តីមក ប្រជាជនថៃ កំពុងរងទុក្ខដោយសារគ្រោះធម្មជាតិ បង្កការលំបាកដល់ជីវិតរស់នៅប្រចាំថ្ងៃ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចនិងនយោបាយ ក៏កំពុងញាំញីប្រទេសផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធម្មជាតិកំពុងវាយប្រហារថៃ មានទាំងរញ្ជួយដីផង ទឹកជំនន់ផង និងរលកកម្តៅផង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


