ព័ត៌មានអន្ដរជាតិ
ធម្មជាតិកំពុងវាយប្រហារថៃ មានទាំងរញ្ជួយដីផង ទឹកជំនន់ផង និងរលកកម្តៅផង
ធម្មជាតិហាក់កំពុងបញ្ចេញកំហឹងដាក់ថៃហើយ ដោយសារតែបច្ចុប្បន្ន ប្រទេសនេះត្រូវជួបគ្រោះផ្ទួនៗ មានទាំងរញ្ជួយដីផង ទឹកជំនន់ផង បាក់ដីផង និងរលកកម្តៅផង។

កាលពីថ្ងៃចន្ទទី៤ខែសីហាឆ្នាំ២០២៥ ស្រុក Mueang នៃខេត្ត Mae Hong Son ភាគពាយព្យ កើតមានការរញ្ជួយដីរហូតដល់ទៅ៤លើក ដោយការរញ្ជួយដំបូងកើតឡើងនៅម៉ោង ៦:៣៩នាទីល្ងាច មានកម្រិត ៣.១រ៉ិចទ័រ ជាមួយជម្រៅ២គីឡូម៉ែត្រ។
ការរញ្ជួយដីលើកទី២កើតឡើងនៅម៉ោង ៦:៥៩នាទីល្ងាច កម្រិត ២.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រ, លើកទី៣នៅម៉ោង ៧:០៦នាទីយប់ កម្រិត ១.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រនិងលើកទី៤នៅម៉ោង ៧:១៤នាទីយប់ កម្រិត ២.៤រ៉ិចទ័រ ជម្រៅ២គីឡូម៉ែត្រ។
មិនត្រឹមប៉ុណ្ណឹង ខេត្តដដែលនេះ ឈានដល់ការប្រកាសអាសន្នដោយសារតែរងការវាយប្រហារដោយគ្រោះទឹកជំនន់ ធ្ងន់ធ្ងរខ្លាំងពេក។

គិតត្រឹមថ្ងៃពុធទី៦ខែសីហាឆ្នាំ២០២៥ ជំនន់រហ័សដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់ បានបង្កការជន់លិចតំបន់ជាច្រើន ហើយថែមទាំងកាត់ផ្តាច់ផ្លូវនិងបណ្តាលឲ្យបាក់ដីជាច្រើនកន្លែងផងដែរ ជាពិសេសស្រុក Muang ត្រូវរងគ្រោះខ្លាំងជាងគេ។
ភ្លៀងធ្លាក់ខ្លាំងដែលជាឥទ្ធិពលនៃព្យុះមូសុង បានជំរុញឲ្យកម្រិតទឹកនៅតាមប្រឡាយ ព្រែក ស្ទឹង បឹងបួ ហក់ឡើងយ៉ាងគំហុក ជន់លិចផ្ទះប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ដល់ថ្នាក់អ្នកខ្លះ ជម្លៀសចេញសឹងមិនទាន់។
ដោយឡែក នៅទីក្រុងបាងកកឯណោះ បែរជារលកកម្តៅវាយប្រហារទៅវិញ ដោយសីតុណ្ហភាពនាពេលថ្ងៃត្រង់បានហក់ឡើងដល់ ៣៧អង្សាសេ ដែលមានអារម្មណ៍ថាក្តៅដូច៤៤អង្សាសេ ជាកម្រិតគ្រោះថ្នាក់ខ្លាំងពណ៌ក្រហម។

ក្រៅពីបាងកក, ខេត្តភាគខាងជើងដូចជា Chiang Mai, Chiang Rai, Phayao, Nan និង Tak ក៏រលកកម្តៅវាយប្រហារផងដែរ ដោយសីតុណ្ហភាពពេលថ្ងៃត្រង់ គឺចន្លោះពី ៣២ដល់៣៦អង្សាសេ។ ចំណែកនៅភាគឦសាន ខេត្ត Nong Khai, Bueng Kan, Sakon Nakhon និង Nakhon Phanom ក៏ធ្ងន់ធ្ងរព្រោះរលកកម្តៅដែរ ដោយសីតុណ្ហភាពពេលថ្ងៃត្រង់ គឺចន្លោះពី ៣៤ដល់៣៧អង្សាសេ។
សរុបសេចក្តីមក ប្រជាជនថៃ កំពុងរងទុក្ខដោយសារគ្រោះធម្មជាតិ បង្កការលំបាកដល់ជីវិតរស់នៅប្រចាំថ្ងៃ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចនិងនយោបាយ ក៏កំពុងញាំញីប្រទេសផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តភាគពាយព្យប្រទេសថៃ ប្រកាសអាសន្ន ព្រោះទឹកជំនន់ ធ្ងន់ធ្ងរខ្លាំងពេក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


