Connect with us

ជីវិតកម្សាន្ដ

ប្រទះឃើញតារាកូរ៉េម្នាកទៀត ដេកស្លាប់នៅក្នុងផ្ទះ

បានផុស

នៅ

Lee Min (ឈ្មោះពិត Lee Min Young) សមាជិកក្រុម As One បានទទួលមរណភាពក្នុងអាយុ ៤៦ឆ្នាំ។ នាងត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះ កាលពីថ្ងៃទី ៥ ខែសីហា ហើយបច្ចុប្បន្ននេះ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ជុំវិញ​ករណី​ស្លាប់​ភ្លាមៗដោយពុំដឹងមូលហេតុពិតប្រាកដ។

រូបភាព៖Allkpop
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានោះដែរ អ្នកតំណាងមកពី BRANDNEW MUSIC បាននិយាយកាលពីថ្ងៃទី ៦ ខែសីហាថា ក្នុងពេលដែលប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើរឿហក្ដី ពួកគេបានស្នើឲ្យសាធារណជនចៀសវាងពីការរំពឹងទុកហួសហេតុរហូតដល់លទ្ធផលផ្លូវការត្រូវបានបង្ហាញឲ្យដឹង។

យោងតាមប្រភពនៅក្នុងឧស្សាហកម្មតន្ត្រី Lee Min នៅតែសកម្មរហូតដល់ថ្មីៗនេះ។ កាលពីខែមិថុនា នាងបានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា «Happy Birthday» ហើយក៏បានបង្ហាញខ្លួននៅលើ «Park Bo Gum’s Cantabile» ផងដែរ។

មិត្តភ័ក្តិ​ជិតស្និទ្ធបស់​តារា​ចម្រៀង​រូប​នេះ​បាន​ប្រាប់​ថា «នាង​ពិត​ជា​មនុស្ស​វិជ្ជមាន​មែន។ នាង​ទើប​តែ​ត្រលប់​មក​វិញ ហើយ​កំពុង​តែ​រីករាយ​នឹង​សកម្មភាព​របស់​នាង។ ខ្ញុំ​នៅ​តែ​មិន​អាច​ជឿ​បានថាវាគឺជាការពិតឡើយ»។

ជាងនេះ អ្នក​ស្គាល់​គ្នា​ម្នាក់​ទៀត​បាន​បន្ថែម​ថា រូបគេទើបតែបាន​ជួប​នាង​កាល​ពី​សប្តាហ៍​មុន​។ នាង​តែង​តែ​ស្មោះ​ត្រង់ និង​ឧស្សាហ៍​ព្យាយាម ដោយ​លេង​ភ្លេង​ទាំង​ការ​ងារ​ជា​គ្រូ​បង្រៀន។

គួរជម្រាបជូនថា Lee Min បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៩៩ ក្នុងនាមជាផ្នែកមួយនៃក្រុម As One ដែលមានភាពល្បីល្បាញជាមួយនឹងបទចម្រៀងល្បីៗដូចជា «For You I Long and Resent», «Day by Day», «Don’t Be Silly» និង «Am I the One Who Should Apologize»ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​បុណ្យ​សព​តារា​សម្ដែង​ Song Young Kyu ក្លាយជារឿងសោកសង្រេង នៅក្នុងពិភពកម្សាន្តកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម