Connect with us

ជីវិតកម្សាន្ដ

​បុណ្យ​សព​តារា​សម្ដែង​ Song Young Kyu ក្លាយជារឿងសោកសង្រេង នៅក្នុងពិភពកម្សាន្តកូរ៉េ

បានផុស

នៅ

តារាសម្តែង Song Young Kyu ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តក្នុងខេត្ត Gyeonggi នៅម៉ោង ៨ ព្រឹក ថ្ងៃទី ៤ ខែសីហា។ ការស្លាប់ភ្លាមៗរបស់តារាប្រុសនៅក្នុងអាយុ ៥៥ ឆ្នាំ បានធ្វើឱ្ឲ្យឧស្សាហកម្មកម្សាន្តនិងអ្នកគាំទ្រមានការសោកសៅជាពន់ពេក។

រូបភាព៖2sao.vn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេដឹងថា ពិធីបុណ្យសពរបស់តារាសម្ដែងកូរ៉េបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហាឮ នៅឯផ្ទះបុណ្យសពលេខ១ នៃមន្ទីរពេទ្យ Davos ក្នុងទីក្រុង Yongin ខេត្ត Gyeonggi។ ឈុត​កាន់​ទុក្ខ​និង​កម្រង​ផ្កា​ពណ៌​ស បាន​ធ្វើ​ឲ្យទស្សនិកជន​ខូច​ចិត្ត​ចំពោះ​ការ​ទទួល​មរណភាព​ភ្លាមៗ​របស់​តារា​សម្ដែង។ ភរិយា និងកូនស្រីពីរនាក់ដែល Song Young Kyu ស្រលាញ់ខ្លាំងពេលគាត់នៅរស់នោះ មានវត្តមាននៅក្នុងពិធីបុណ្យសពដើម្បីប្រឈមមុខនឹងការបាត់បង់ចុងក្រោយ។

ទោះជាយ៉ាងណាក៏ដោយ មិត្តរួមការងារ និងមិត្តភ័ក្តិជាច្រើនបានផ្ញើបាច់ផ្កាទៅកាន់គេហដ្ឋានពិធីបុណ្យសព និងសរសេរសារលាទៅកាន់ Song Young Kyu ដូចជាតារាសម្ដែង Jo Woo-jin, Choi Won-young, Lee Kyu-hyung, Song Il-kook, Jung Sung-il, Lee Jang-woo, Park Dae-hee, អ្នកដឹកនាំរឿង Yoon Young-bin និងក្រុមហ៊ុនផលិតភាពយន្តជាដើម។

គួរជម្រាបជូនថា

Song Young Kyu កើតនៅឆ្នាំ ១៩៧០ ហើយល្បីល្បាញដោយសាររឿងភាគជាច្រើនដូចជា៖ Extreme Job, Penthouse មុនពេលគាត់ស្លាប់ តារាសម្តែងប្រុសត្រូវបានមហាជនរិះគន់ថា បើកបរក្នុងស្ថានភាពស្រវឹងកាលពីខែមិថុនាឆ្នាំមុន។ នៅពេលដែលព័ត៌មានបានផ្សព្វផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីចុងខែកក្កដា លោកត្រូវបានដកចេញពីគម្រោងភាពយន្ត និងរឿងភាគមួយចំនួន។

ជាងនេះទៀត ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់តារាសម្តែង ហើយមិនបានរកឃើញសញ្ញានៃឧក្រិដ្ឋកម្មនៅកន្លែងកើតហេតុ ឬសំបុត្រធ្វើអត្តឃាតរបស់ Song Young Kyu នោះទេ៕

រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទសួរអតីតជំទាវទី ១ ពាក់ព័ន្ធសំណុំរឿងពុករលួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម