សេដ្ឋកិច្ច
លោក ឃឹម ប៊ុនឡែន៖ ការដឹកជញ្ជូនតាមផ្លូវអាកាស នឹងជួយរក្សារសជាតិទុរេនខ្មែរកាន់តែខ្ពស់
ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេន លោក ឃឹម ប៊ុនឡែន បានឱ្យដឹងថា ការបើកឱ្យមានការដឹកជញ្ជូនទុរេនតាមជើងយន្តហោះ ទៅកាន់ទីផ្សារប្រទេសចិន គឺពិតជាមានលក្ខណៈល្អប្រសើរខ្លាំង ដែលអាចជួយរក្សាគុណភាព និងរសជាតិទុរេនខ្មែរកាន់តែខ្ពស់ ព្រោះទុរេនជាផលិតផលមួយដែលងាយនិងខូចខាតប្រសិនបើប្រើពេលនៅក្នុងការដឹកជញ្ជូនយូរពេក។

ថ្លែងមកកាន់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ លោក ឃឹម ប៊ុនឡែន បានលើកឡើងថា៖«ទុរេនខ្មែរយើង មានគុណភាពល្អស្រាប់ហើយ ប៉ុន្តែប្រសិនបើការដឹកជញ្ជូនចំណាយពេលយូរពេក ក៏អាចធ្វើឱ្យគុណភាពទុរេនមានការបាត់បងដូចគ្នាដែរ ដូច្នេះការដឹកជញ្ជូនតាមយន្តហោះ ជាមធ្យោបាយមួយល្អបំផុត ដែលអាចធានាបាននូវគុណភាពរស់ជាតិទុរេនខ្មែរ និងអាចទទួលបាននូវទុរេនដែលមានគុណភាពខ្ពស់»។
លើសពីនេះទៀត លោកថា ចំពោះការដឹកជញ្ជូនតាមយន្តហោះនេះទៀតសោត គឺយើងអាចកាត់ទុរេនស្រគាល ឬមានកម្រិតទុំខ្ពស់ ដែលទុកត្រឹមរយៈពេល ៣-៤ ថ្ងៃទុំ នោះរសជាតិរបស់ទុរេនកាន់តែឆ្ងាញ់។ ដោយឡែកសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ឬផ្លូវគោក គឺយើងកាត់ទុរេន ដែលកម្រិតទុំនៅមានទាប ដែលបញ្ហានេះ ក៏អាចធ្វើឱ្យទុរេនខ្មែរបាត់បង់រសជាតិផងដែរ។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា ក្រៅតែពីទីផ្សារប្រទេសចិន ក៏មានការចាប់អារម្មណ៍ច្រើនពីអាមេរិក កាណាដា អូស្ត្រាលី ញូសេឡែន អឺរ៉ុប បារាំងជាដើម ចាប់ផ្តើមទាក់ទងមកជាបន្តបន្ទាប់ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ដែលចង់ទទួលទានទុរេនខ្មែរ។

ទន្ទឹមនេះ លោកក៏បានបញ្ជាក់ផងដែរពីការពង្រីកការដាំដុះទុរេនបន្ថែមទៀតចន្លោះពី ១ពាន់ តៅ ២ពាន់ដើម ដើម្បីអាចឆ្លើយតបទៅនិងផែនការរបស់រាជរដ្ឋាភិបាលក្នុងការបើកទីផ្សារនាំចេញទៅកាន់ប្រទេសចិននេះ។
សូមរំលឹកថា កាលពីខែកក្កដា កន្លងទៅនេះ កម្ពុជាទទួលបានការអនុញ្ញាតជាផ្លូវការពីរដ្ឋបាលទូទៅគយចិន (GACC) ដើម្បីចាប់ផ្តើមនាំចេញទុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានចុះហត្ថលេខាលើពិធីសារកាលពីខែមេសា។

ជាក់ស្តែង កាលពីថ្ងៃទី០៩ ខែសីហារ កម្ពុជាបានចាប់ផ្ដើមដឹកជញ្ជូនទុរេនស្រស់តាមរយៈក្រុមហ៊ុន Air Cambodia ចំនួន ២ តោន ដំបូងទៅកាន់ខេត្តហេណាន ទៅកាន់ប្រទេសចិន ដោយមធ្យោបាយធ្វើដំណើរតាមអាកាសនេះត្រូវការពេលតែ ៤ ម៉ោងប៉ុណ្ណោះ។ ធុរេន ជាផ្លែឈើស្រស់ទី៥ របស់កម្ពុជា ដែលទទួលបានទីផ្សារប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីចេក ស្វាយ មៀន និងដូង។

បច្ចុប្បន្នកសិផលកម្ពុជាចំនួន៩ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន អង្ករ និងអង្កាម ស្វាយចន្ទី ចេក ដំឡូងមី ម្ទេស ស្វាយ វែង ពោត និងដូង។ សមិទ្ធិផលនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


