ជីវិតកម្សាន្ដ
លោក អុល សំអាង ស្នើអ្នកមានឥទ្ធិពលលើបណ្តាញសង្គម បន្តជួយផ្សព្វផ្សាយទម្រង់សិល្បៈបុរាណ “ល្ខោនបាសាក់”
ខណ:ប្រទេសកំពុងជួបបញ្ហាឈ្លានពានពីសំណាក់ចោរសៀមវង្វេងប្រវត្តិសាស្ត្រ ប្រធានក្រុមល្ខោនបាសាក់លោក អុល សំអាង បានចេញមុខស្នើសុំអ្នកមានឥទ្ធិពលលើបណ្តាញសង្គម រួមគ្នាជួយផ្សព្វផ្សាយលើកតម្កើងមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ព្រោះនេះក៏ជាតម្លៃជាតិមួយដែរ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ កុំឱ្យមានការបាត់បង់ ឬធ្លាក់ចុះ ខណៈទម្រង់សិល្បៈបុរាណនេះ ក៏ជាផ្នែកមួយដែលធ្វើឱ្យកាន់តែជ្រួតជ្រាបដល់ស្រទាប់មហាជន បានដឹងអំពីគុណតម្លៃវប្បធម៌ជាតិផងដែរ។ លោក អុល សំអាង ថា “សិល្ប:វប្បធម៌ខ្មែរ ប្រពៃណីជាតិខ្មែរ សីលធម៌ សុជីវធម៌ គុណធម៌ គួរប្រឹងផ្សព្វផ្សាយលើកតម្កើងតម្លៃជាតិខ្មែរ”។

គួរម្លឹកថា កន្លងមកដោយការព្រួយបារម្ភខ្លាចបាត់បង់ តួឯកល្ខោនបានសាក់លោក អុល សំអាង ធ្លាប់ចេញមកស្នើដោ យទទូចដល់ភាគីពាក់ព័ន្ធ និងកូនខ្មែរទាំងរួមគ្នាលើកស្ទួយដល់វិស័យល្ខោនបាសាក់ ដើម្បីជំរុញឱ្យកាន់តែមានភាពល្បីល្បាញ។
កន្លងមក លោក អុល សំអាង តែងអំពាវនាវឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរក្នុងការរួមគ្នាអភិរក្ស ក៏ដូចជាផ្សព្វផ្សាយនូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ កុំឱ្យបាត់បង់ ឬធ្លាក់ចុះ។
លើសពីនេះ ព្រោះតែមានការស្រលាញ់វប្បធម៌ អរិយធម៌ជាតិ ដោយឈរលើសុឆន្ទ:ឧត្តមគតិជាតិខ្លាចបាត់បង់ទម្រង់ល្ខោន សិល្បករក្រុមល្ខោនបាសក់លោកអុល សំអាង បានបញ្ជាក់ឆន្ទៈខ្លួនដែរថា ខ្លួនសុខចិត្តក្រាញ់ននៀលតស៊ូពុះពារឆ្លងកាត់ឧបសគ្គ លំបាកលំបិនវេទនាដើម្បីអភិរក្សមរតកដូនតាមួយនេះ ដោយមិនរាថយឡើយ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


