ព័ត៌មានអន្ដរជាតិ
ត្រាំ៖ គ្រប់យ៉ាងទុកឲ្យ ហ្សេលេនស្គី ជាអ្នកសម្រេច
ទោះគ្មានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលត្រាំ-ពូទីននៅរដ្ឋអាឡាស្កាកាលពីថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០២៥ស្ដីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក៏ពិតមែន ក៏មេដឹកនាំអាមេរិកបានបញ្ជាក់ច្បាស់ៗថា អ្វីៗគ្រប់យ៉ាងនិងការវិវឌ្ឍទៅជាបែបណាទៀតនោះគឺទុកឲ្យលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាអ្នកសម្រេច។

ក្រោយកិច្ចប្រជុំរយៈពេលប្រមាណជាបីម៉ោងរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន គេសង្កេតឃើញថាពុំទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយដែលសម្រេចបាននោះទេ។ ប៉ុន្តែលោក ត្រាំ អះអាងថា កិច្ចចរចាដំណើរការល្អ ហើយទាំងរូបលោក និងលោក ពូទីន បង្ហើបថានឹងមានជំនួបកំពូលលើកក្រោយទៀត ដែលអាចធ្វើឡើងនៅរដ្ឋធានីមូស្គូ តែកាលបរិច្ឆេទមិនទាន់បញ្ជាក់ច្បាស់ការទេ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា អ្វីគ្រប់យ៉ាងគឺអាស្រ័យលើសកម្មភាពរបស់លោក ហ្សេលេនស្គី ដែលជាអ្នកសម្រេចចុងក្រោយ ដោយនិយាយថា «យើងបានយល់ព្រមលើចំណុចជាច្រើន។ ឥឡូវនេះវាអាស្រ័យទៅលើប្រធានាធិបតី ហ្សេលេនស្គី ពីរបៀបអនុវត្តអ្វីៗទាំងអស់នេះ ហើយប្រសិនបើពួកគេចង់បាន ខ្ញុំនឹងនៅក្នុងកិច្ចប្រជុំបន្ទាប់»។
បន្ថែមពីនេះ បន្ទាប់ពីកិច្ចប្រជុំ លោក ត្រាំ បាននិយាយថា លោកនឹងសង្ខេបជំនួបលើកនេះទៅកាន់សម្ព័ន្ធមិត្តណាតូ និងមេដឹកនាំអ៊ុយក្រែន អំពីលទ្ធផលដែលទទួលបាន។ ចំណែកឯលោក ពូទីន បានលើកឡើងដែរថា លោកពិតជាមានសណ្ដានចិត្តស្មោះត្រង់ ក្នុងការបញ្ចប់ជម្លោះ ដែលលោកចាត់ទុកថាជា «សោកនាដកម្មមួយ»។ យ៉ាងណាមិញ លោកទទូចថា រុស្ស៊ីត្រូវតែដោះស្រាយ«ដើមហេតុចម្បង» នៃជម្លោះជាមុនសិន ហើយព្រមានអ៊ុយក្រែន និងអឺរ៉ុបកុំឲ្យបំផ្លិចបំផ្លាញកិច្ចពិភាក្សាណាមួយ ហើយបានពណ៌នាកិច្ចប្រជុំជាមួយប្រធានាធិបតី ត្រាំ ថាជា«ចំណុចចាប់ផ្តើមសម្រាប់ដំណោះស្រាយ»៕

ដោយ៖ ឈាង
ចុចអាន៖ ពូទីន៖ ខ្ញុំចង់បញ្ចប់សង្គ្រាមដោយអស់ពីចិត្ត តែត្រូវដោះស្រាយ«ដើមហេតុ»នៃសង្គ្រាមសិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


