Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ ហ្សេលេនស្គី អាច​បញ្ចប់​សង្គ្រាម​ស្ទើរតែភ្លាមៗ បើយល់ព្រម​តាម​លក្ខខណ្ឌ​​២​នេះ

បានផុស

នៅ

មុនពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប​នា​ថ្ងៃ​ចន្ទ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០២៥​នេះ មេ​ដឹក​នាំ​អាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលលទ្ធភាពដែលអ៊ុយក្រែន​អាច​ដណ្តើមយកតំបន់​គ្រីមៀរ​ពីរុស្ស៊ីវិញ ហើយបាន​ណែនាំ​​ឲ្យ​ក្រុង​កៀវ​កុំ​បន្ត​ស្វែង​រក​សមាជិកភាព​អង្គការណាតូ ដែល​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជាចំណុចសំខាន់នៃភាពតានតឹងជាមួយទីក្រុងមូស្គូ។

លោក ដូណាល់ ត្រាំ និង​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​អះអាង​ថា លោក ហ្សេលេនស្គី ជា​មនុស្ស​តែ​ម្នាក់​គត់​អាច​ពន្លត់​ភ្លើង​​សង្រ្គាមយ៉ាងឆាប់រហ័ស ដោយលើក​ឡើង​ថា គាត់អាច«បញ្ចប់ជម្លោះស្ទើរតែភ្លាមៗ» ប្រសិនបើ​គាត់​ចង់។ លោក ត្រាំ ក៏បានរិះគន់អតីតប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ចំពោះការបរាជ័យក្នុងការទប់ស្កាត់ការ​កាត់​បញ្ចូលឧបទ្វីបគ្រីមៀរ​របស់រុស្ស៊ីឆ្នាំ​២០១៤។

នៅក្នុងការបង្ហោះនៅលើ​បណ្ដាញ​សង្គម Truth Social លោក ត្រាំ បានរំលឹកឡើងវិញនូវជំហររបស់គាត់ ដោយព្រមានប្រឆាំងនឹងអ៊ុយក្រែនចូលរួមជាមួយអង្គការ​ណាតូ និងសង្កត់ធ្ងន់ថា វា​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ដែល​ថា​ភូមិសាស្ត្រនយោបាយមួយចំនួនគឺ​មិន​អាច​កែប្រែ​បាន​ឡើយ​នា​ពេល​បច្ចុប្បន្ន។

សូម​រឭក​ថា ក្រោយ​ជំនួប​កំពូល​នៅ​រដ្ឋ​អាឡាស្កា​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ថ្លែង​ថា លោក​ពិត​ជាមាន​សណ្ដានចិត្ត​ស្មោះត្រង់ ក្នុង​ការ​បញ្ចប់​ជម្លោះ​ ដែល​លោក​ចាត់ទុក​ថាជា «សោកនាដកម្មមួយ»។ ថ្វីត្បិត​លោក ពូទីន ថាចង់​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន តែ​លោកទទូចថា រុស្ស៊ីត្រូវតែដោះស្រាយ«ដើមហេតុចម្បង» នៃជម្លោះជាមុនសិន។ បន្ថែម​ពី​នេះ លោកបានព្រមានអ៊ុយក្រែន និងអឺរ៉ុបកុំឲ្យ​បំផ្លិចបំផ្លាញ​កិច្ចពិភាក្សាណាមួយ ហើយបានពណ៌នាកិច្ចប្រជុំ​ជាមួយប្រធានាធិបតី ត្រាំ ថាជា«ចំណុចចាប់ផ្តើមសម្រាប់ដំណោះស្រាយ»។

យ៉ាង​ណាមិញ កន្លង​មក លោក ហ្សេលេនស្គី បានរំលឹកម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​សម្បទានទឹកដីគឺជា​រឿង​ដែល​មិន​អាចចរចា​គ្នា​បាន​ឡើយ ដោយបញ្ជាក់​ថា ការពិភាក្សាណាមួយត្រូវតែពាក់ព័ន្ធនឹងកិច្ចពិភាក្សាដោយផ្ទាល់រវាង​អ៊ុយក្រែន រុស្ស៊ី និង​អាមេរិក៕

ដោយ៖ ឈាង

ចុចអាន៖ ហ្សេលេនស្គី ដឹកដៃ​សម្ព័ន្ធមិត្ត​ ធ្វើ​ដំណើរទៅ​សេតវិមាន និយាយ​ពី​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម