ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ដឹកដៃសម្ព័ន្ធមិត្ត ធ្វើដំណើរទៅសេតវិមាន និយាយពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅសេតវិមាននាថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥នេះ ដែលជាការពិភាក្សាទល់មុខគ្នាលើកដំបូងរបស់ពួកគេ ចាប់តាំងពីជំនួបដ៏ក្តៅគគុកកាលពីដើមឆ្នាំ។ លើកនេះ លោក ហ្សេលេនស្គី បានដៃដឹកមេដឹកនាំអឺរ៉ុបសំខាន់ៗ រួមទាំងអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ចូលរួមផងដែរ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្ការបស់លោក ត្រាំ ជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ជាកន្លែងដែលសហរដ្ឋអាមេរិកទាមទារឲ្យមានបទឈប់បាញ់ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។ យោងតាម BBC បេសកជនអាមេរិកម្នាក់បានបង្ហើបថា លោក ពូទីន បានយល់ព្រមជាបណ្ដោះអាសន្នចំពោះកតិកាសញ្ញាធានាសន្តិសុខដូចអង្គការណាតូសម្រាប់អ៊ុយក្រែន ដែលជំរុញឲ្យលោក ត្រាំ ប្រកាសថាមាន «ការរីកចម្រើនដ៏ធំលើរុស្ស៊ី»។
ប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Friedrich Merz និងមេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចពិភាក្សានេះ ដែលជាសញ្ញានៃភាពបន្ទាន់ដែលមិនធ្លាប់មានពីមុនមក។ ប្រភពការទូតជាច្រើនបង្ហាញពីក្តីបារម្ភថា លោក ត្រាំ អាចនឹងដាក់សម្ពាធលើលោក ហ្សេលេនស្គី ឲ្យធ្វើការសម្បទានទឹកដី ទោះបីជាមន្ត្រីអាមេរិកបដិសេធការអះអាងបែបនេះក៏ដោយ។
ចំណែកឯលោក ហ្សេលេនស្គី បានរំលឹកម្ដងហើយម្ដងទៀតថា សម្បទានទឹកដីគឺជារឿងដែលមិនអាចចរចាគ្នាបានឡើយ ដោយទទូចថា ការពិភាក្សាណាមួយត្រូវតែពាក់ព័ន្ធនឹងកិច្ចពិភាក្សាដោយផ្ទាល់រវាងអ៊ុយក្រែន រុស្ស៊ី និងអាមេរិក។
សូមរឭកថា ភាពតានតឹងរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី បានធូរស្រាលចាប់តាំងពីការប៉ះទង្គិចគ្នានៅខែកុម្ភៈ ជាមួយនឹងកិច្ចពិភាក្សាឯកជននាពេលថ្មីៗនេះ និងឆន្ទៈរបស់អ៊ុយក្រែន ក្នុងការផ្តល់មូលនិធិដល់សព្វាវុធរបស់សហរដ្ឋអាមេរិកដើម្បីកែលម្អទំនាក់ទំនង។ ទន្ទឹមនឹងនេះដែរ លោក ត្រាំ បានបង្កើនការរិះគន់ចំពោះការឈ្លានពានរបស់លោក ពូទីន ហើយថែមទាំងគំរាមកំហែងការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរទៀតផង៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


