Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះសង្ឃរា Erin ដ៏មានឥទ្ធិពលនឹងវាយលុកឆ្នេរសមុទ្រអាមេរិក

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ១៨ ខែ សីហា ព្យុះសង្ឃរា Erin កាន់តែមានកម្លាំងខ្លាំង និងធំជាងមុន ដោយឈានដល់កម្រិតទី ៤ ជាមួយនឹងកម្លាំងខ្យល់បក់ក្នុងល្បឿន ២១៥ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាផ្លាស់ទីទៅភាគពាយព្យកាត់តាមមហាសមុទ្រអាត្លង់ទិកនិងឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះនេះកំពុងជះឥទ្ធិពលដល់ភាគអាគ្នេយ៍ប្រទេស បាហាម៉ានិងតំបន់កោះ Turks និង Caicos ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ខណៈពេលដែលរលកសមុទ្រដ៏គ្រោះថ្នាក់ត្រូវបានព្យាករណ៍នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក និងឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសកាណាដាក្នុងសប្តាហ៍នេះ។

ទោះបីជាព្យុះ Erin មិនត្រូវបានព្យាករណ៍ថានឹងធ្លាក់មកដីក៏ដោយ ប៉ុន្តែតំបន់ដ៏ធំទូលាយនៃខ្យល់ព្យុះសង្ឃរា និងខ្យល់ព្យុះត្រូពិចអាចបណ្តាលឱ្យមានទឹកជំនន់ ជាពិសេសនៅតំបន់ឆ្នេរ។ នៅ រដ្ឋ North Carolina បានប្រកាសអាសន្នរួចហើយ និងបានបញ្ជាឱ្យមានការជម្លៀសចេញពីកោះ Hatteras ដោយសារតែការគំរាមកំហែងពីទឹកជន់ឡើងខ្ពស់។

កងទ័ពត្រៀមផ្ដល់ជំនួយដល់អ្នកដែលត្រូវជម្លៀសចេញ។ (រូបភាព៖​ Reuters)

គួរបញ្ជាក់ថាព្យុះសង្ឃរានេះកាលពីមុនបានឈានដល់កម្រិតកំពូលជាព្យុះប្រភេទទី ៥ ដែលវាយប្រហារលើកោះ Puerto Rico និង Virgin Islands ដោយកាត់ផ្តាច់ថាមពលដល់ផ្ទះជិតប្រជាជន ១៥០,០០០ និងលុបចោលជើងហោះហើរជាច្រើន។ អ្នកវិទ្យាសាស្ត្រនិយាយថា ការកើនឡើងនៃសីតុណ្ហភាពក្នុងមហាសមុទ្រដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យព្យុះសង្ឃរា Erin កាន់តែខ្លាំង និងធ្ងន់ធ្ងរជាងមុន៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម