ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ថា ទប់ទឹកភ្នែកស្ទេីរមិនចង់បាន ពេលច្រៀងលេីកទឹកចិត្តជនភៀសសឹក
តារាចម្រៀងសំនៀងរណ្តំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញអារម្មណ៍ក្តុកក្តួលជាពន់ពេកជាពន់ពេកស្ទើរទប់ទឹកភ្នែកមិនចង់បាន ពេលច្រៀងលេីកទឹកចិត្តដល់ជនភៀសសឹកនៅជំរំភៀសសឹក ជ្រោយនាងងួន ក្នុងស្រុកស្រីស្នំខេត្តសៀមរាប។

ចំពោះវត្តមានចុះសួរសុខទុក្ខនិងចែកសម្ភារ:សម្រាប់ជនភៀសសឹកពីសំណាក់តារាចម្រៀង ម៉េង កែវពេជ្ជ តា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០ ២៥ដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំ ណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងមា នការចូលរួមពីក្រុមការងារព្រមទាំងសិល្បករ-សិល្បការិនីផងដែរ។
តារាចម្រៀង ម៉េង កែវពេជ្ជតា បានឱ្យដឹងថា ទប់ទឹកភ្នែកស្ទេីរមិនចង់បានច្រៀងទៅមុខស្ទេីរមិនចង់រួច ពេលឃេីញគាត់យំ ខណៈកំពុងបង្ហេីរសំនៀងជូនជនភៀសសឹក ដេីម្បីលេីកទឹកចិត្តក្នុងកម្មវិធីចុះជួបសំណេះសំណាលជាមួយគ្រួសារកងទ័ពនិងជនភៀសសឹកជាង ៧០០គ្រួសារ នៅជំរំភៀសសឹក ជ្រោយនាងងួន ក្នុងស្រុកស្រីស្នំខេត្តសៀមរាប ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរបានចុះសួរសុខទុក្ខដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកព្រមទាំងបាននាំយកនូវសម្លៀកបំពាក់សម្ភារប្រើប្រាស់និងគ្រឿងឧបភោគ បរិភោគ រួមជាមួយនឹងថវិកាមួយចំនួនជូនដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅទីតាំងវត្តជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


